សេដ្ឋកិច្ច

ក្រសួងសាធារណការ កំពុងពិចារណាប្រើក្រុមជញ្ជីងចល័តដាក់នៅមុខទីតាំងការដ្ឋានខ្សាច់ ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់ល្មើសច្បាប់

image



អត្ថបទ៖ គិន ច័ន្ទពុទ្ធិ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមការងារក្រសួងបានធ្វើការដាក់ជញ្ជីងអចល័តនៅពីមុខទីតាំងការដ្ឋានធំៗ
មួយចំនួនរួចមកហើយ ដើម្បីធ្វើការទប់ស្កាត់ការដឹកលើសទម្ងន់របស់ក្រុមឡានទាំងនោះពេលចេញពីការ
ដ្ឋានភ្លាមតែម្តង ហើយបច្ចុប្បន្នក្រុមការងារក្រសួង ក៏កំពុងពិចារណាប្រើក្រុមជញ្ជីងចល័ត
បន្ថែមទៀតទៅដាក់ពីមុខទីតាំងការដ្ឋានធំៗមន្ថែមទៀតតាមលទ្ធភាព។

ការថ្លែងនេះរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់
គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១ ខែតុលានេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា «សកម្មភាពក្រុមហ៊ុន និងក្រុមឡានដឹកទំនិញ និងដឹកដី ដឹកខ្សាច់
ទាំងនោះ មិនមែនជាការចូលរួមជួយកសាងប្រទេសជាតិនោះទេ តែវាគឺជាការចូលរួមបំផ្លាញហេដ្ឋារចនា
សម្ព័ន្ធប្រទេសជាតិទៅវិញ ដោយក្រុមល្មើសច្បាប់ទាំងនោះបានដឹកលើសទម្ងន់កំណត់ដោយច្បាប់ហើយ
ថែមទាំងមិនគ្របធ្វើឲ្យធ្លាក់ដី ធ្លាក់ខ្សាច់ និងហូរទឹកពេញផ្លូវ និងពេលខ្លះធ្វើឲ្យធ្លាក់ដី ធ្លាក់ថ្មទាំង
នោះមកត្រូវចំអ្នកធ្វើដំណើរផ្សេងទៀត។

លោកបន្តថា «ហើយផ្លូវខ្លះឡើងគគ្រិច ហ៊ុយដីឡើងទ្រលោម ដោយសារតែ
ការដឹកដី ដឹកខ្សាច់ចេញពីការដ្ឋានមិនបានបាញ់លាងកង់ឲ្យស្អាត ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់
សុខភាពប្រជាពលរដ្ឋ ខណៈក្រុមហ៊ុនដែលល្មើសច្បាប់នោះចំណេញតែម្នាក់ឯង តែប្រជាពរដ្ឋជាច្រើនរង
ផលប៉ះពាល់ទៅវិញ»៕