កងកម្លាំងនគរបាល ដែលមានសមត្ថភាពក្នុងការបំពេញតួនាទីភារកិច្ច នឹងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់លើ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឧត្តមសេនីយ៍ឯក ហុក ដាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងដែលមានសមត្ថភាពក្នុងការបំពេញតួនាទីភារកិច្ច នឹងត្រូវបានការយកចិត្តទុកដាក់ពីថ្នាក់លើ ប៉ុន្តែបើមន្រ្តីនគរបាលរូបណាអសកម្មក្នុងការបំពេញការងារ ក៏នឹងត្រូវបានណែនាំអប់រំ រឺក៏អាចនឹងទទួលនូវវិន័យផងដែរ ។


ការលើកឡើងដូចនេះរបស់ឧត្តមសេនីយ៍ឯក បុក ថាវណ្ណ គឺបានធ្វើឡើងនៅក្នុងពិធីផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្រ្តីថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាថ្ងៃទី១៩ ខែកញ្ញានេះ ។


ថ្លែងក្នុងឱកាសនោះទៀតដែរ អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ ក៏បានបញ្ជាក់ទៀតថា ជាក់ស្តែងដូចឱកាសនេះ មន្រ្តីនគរបាលនៃស្នងការដ្ឋានខេត្តរតនគិរី ចំនួន ១៣៣ នាក់ ត្រូវបានតម្លើងបុណ្យស័ក្តិ ក្នុងនោះ អធិការចំនួន ៣ ស្រុក រួមមាន ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស និងស្រុកលំផាត់ ក៏មានការផ្លាស់ប្តូរមុខតំណែងផងដែរ ដោយអធិការស្រុកអូរយ៉ាដាវ ត្រូវបានតែងតាំងជាស្នងការរងខេត្ត និងអធិការស្រុកអណ្តូងមាស ត្រូវបានតែងជាអភិបាលស្រុកតាវែង ដោយឡែកអធិការស្រុកលំផាត់ ត្រូវផ្លាស់ទៅកាន់ជាប្រធានវិរ:នគរបាលការពារព្រំដែនលេខ ២០៣ ។


បន្ថែមពីនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក បុក ថាវណ្ណ ក៏បានសំណូមពរដល់ស្នងការនគរបាលខេត្ត អោយពិនិត្យមើលលើសមត្ថភាពការងាររបស់មន្រ្តីនគរបាលខេត្ត រូបណាដែលបានខិតខំបំពេញភារកិច្ចជូនជាតិមាតុភូមិ ជាពិសេសចំពោះការការពារសុវត្ថិភាព ក៏ដូចជាការផ្តល់សេវាសាធារណ:ដល់ប្រជាពលរដ្ឋ ដើម្បីលើកជាគោលការណ៍ទៅថ្នាក់លើ ក្នុងការរៀបចំឯកសារតម្លើងស័ក្តិជូនមន្រ្តីនគរបាលដែលមានស្នាដៃ ។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី បានថ្លែងអោយដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ មន្រ្តីនគរបាលក្នុងខេត្ត បានផ្ទេរចេញអស់ចំនួន ២០នាក់ ផ្ទេរចូល ៨នាក់ ត្រៀមចូលនិវត្តន៍ ៧នាក់ មរណ:ភាព ៤នាក់ ដោយស្នងការដ្ឋាននគរបាលខេត្ត បានធ្វើសំណើរសុំផ្ទេរភារកិច្ច តែងតាំងមុខដំណែង តម្លើងឋានន្តរសក្តិជូនកងកម្លាំងបានចំនួន ៧២៤នាក់រួចមកហើយ រួមទាំងលើកនេះចំនួន ១៣៣នាក់ទៀត ។


ទន្ទឹមហ្នឹងនោះ ស្នងការនគរបាលខេត្តរតនគិរីរូបនេះ ក៏បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្រ្តីថ្នាក់ក្រោម ជាពិសេសចំពោះការលើកទឹកចំពោះមន្រីនគរបាលណា ដែលបានខិតខំបំពេញតួនាទីភារកិច្ចជូនជាតិមាតុភូមិ ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation