មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យនេះជាមាសបៃតងដែលបង្កើនឱកាសការងារ ជាង៦០ម៉ឺនកន្លែងកាលពីឆ្នាំ២០១៧
| ព័ត៌មានជាតិ
SHARE


ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍ក្នុងព្រះរាជណាចក្រកម្ពុជាបច្ចុប្បន្នត្រូវរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ជាវិស័យមួយដ៏សំខាន់ក្នុងគៀងគររកអ្នកវិនិយោគទុន ដូចជាការនាំបញ្ចូលទៅក្នុងចរន្ដសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលតាមរយៈបង្កើតឱកាសការងារនេះដោយផ្ទាល់ និងដោយប្រយោលជូនដល់ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺនកន្លែងក្នុងឆ្នាំ២០១៧កន្លងទៅនេះ ។


ការថ្លែងបែបនេះរបស់ឯកឧត្តមតុប សុភ័ក គឺបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងសណ្ឋាគាររតនស៉ីធី ក្រុងបានលុង ខេត្តរតនគិរី ។


អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបានលើកឡើងទៀតថា កាលពីអំឡុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ភ្ញៀវទេសចរណ៍អន្តរជាតិចូលមកកំសាន្ដក្នុងព្រះរាជាណចក្រកម្ពុជាមិនដល់៣០ម៉ឺននាក់នោះទេ ។ ប៉ុន្តែក្នុងឆ្នាំ២០១៧កន្លងទៅភ្ញៀវទេសចរណ៍អន្តរជាតិចូលមកកំសាន្ដកើនឡើងរហូតដល់៥លាន៦សែននាក់ និងក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣លាន ៤សែននាក់ កើនឡើងចំនួន១១,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ។ ហើយសង្ឃឹមថាក្នុងបំណាច់ឆ្នាំ២០១៨នេះដែលភ្ញៀវទេសចរណ៍អន្តរជាតិដែលចូលមកកំសាន្ដអាចនឹងកើនឡើងរហូតដល់ជាង៦លាន២សែននាក់ ។


ឯកឧត្តមតុប សុភ័ក បានលើកឡើងទៀតថា ក្នុងឆ្នាំ២០១៧កន្លងទៅវិស័យទេសចរណ៍អាចរកចំណូលបានចំនួន៣៦៣៨លានដុល្លា(សហរដ្ឋអាមេរិក) ចូលទៅក្នុងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យផ្សេងៗមានដូចជាសណ្ឋាគា ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗទៀតជាច្រើន ជាពិសេសការងារដោយប្រយោលមានដូចជាអ្នករត់ម៉ូតូឌុប អ្នកតាកស៊ី អ្នករត់រ៉ឺម៉ក ។ល។ ។


ទន្ទឹននឹងនោះ ឯកឧត្តម តុប សុភ័ក បានបញ្ជាក់ថា ភាពស្រស់ស្អាត និងភាពបៃតង ជានិរន្តរភាពរបស់សហគមន៍ទេសចរណ៍ហើយនិរន្តរភាព សហគមន៍ទេសចរណ៍រីកចម្រើន ទៅបាន គឺទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដោយសារកម្ពុជា មានសហគមន៍ ទេសចរណ៍បៃតង ហើយមកដល់ពេលនេះកម្ពុជាមានការលេចធ្លោជាងគេនៅលើពិភពលោក លើការបង្កើតសហគមន៍ទេសចរណ៍ស្អាត ទេសចរណ៍បៃតង ហើយក៏បានជាប់លេខ១ លើភាពញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋដែលមានចំពោះភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation