ប្រទេសកូរ៉េខាងជើងបានដោះលែងអ្នកទោសអាមេរិក៣នាក់ ហើយពួកគេកំពុងធ្វើដំណើរត្រឡប់មកវិញជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ផុមភីអូ (Mike Pompeo) កំពុងធ្វើដំណើរត្រឡប់មកពីប្រទេសកូរ៉េខាងជើងវិញ រួមជាមួយនឹងអ្នកទោសអាមេរិក៣នាក់ផងដែរ និងបានថាពួកគេទាំង៣ហាក់ដូចជាមានសុខភាពល្អ។


សកម្មភាពនេះត្រូវបានគេមើលឃើញថាជាកាយវិការសុឆន្ទៈនៅមុនពេលមកដល់នៃកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
លោក ត្រាំ បានប្រកាសបែបនេះនៅលើគណនីធ្វីតធ័រ (Twitter) របស់លោកកាលពីថ្ងៃពុធ ហើយបានបន្ថែមថា លោក ផុមភីអូ មានការជួបពិភាក្សាគ្នាយ៉ាងល្អជាមួយលោក គីម ជុងអ៊ុន។
លោក ត្រាំ បាននិយាយទៀតថា លោកនឹងទៅជួបស្វាគមន៍អ្នកទោសអាមេរិកទាំងនោះ នៅពេលដែលពួកគេមកដល់សហរដ្ឋអាមេរិក។


សូមរំលឹកថា លោក គីម ហាក់សុង (Kim Hak-song), លោក តូនី គីម (Tony Kim) និងលោក គីម ដុងជុល (Kim Dong-chul) ត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសកូរ៉េខាងជើងដោយសារធ្វើសកម្មភាពប្រឆាំងរដ្ឋ ហើយត្រូវបានឃុំនៅក្នុងជំរំការងារ។
កាលពីថ្ងៃពុធ លោក ផុមភីអូ បានធ្វើដំណើរទៅកូរ៉េខាងជើងដើម្បីបញ្ចប់ផែនការដំណាក់កាលចុងក្រោយសម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation