ធនាគារជាតិ សហការជាមួយក្រុមហ៊ុនវីសារដាក់ឲ្យប្រើប្រាស់សាកល្បងកម្មវិធីទូរសព្ទស្តីពីចំណេះដឹងហិរញ្ញវត្ថុ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បន្ទាប់ពីការសហការគ្នារវាងធនាគារជាតិកម្ពុជា និងក្រុមហ៊ុនវីសា ក្នុងការផលិត និងចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុរយៈពេល១ឆ្នាំកន្លងមកនោះ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ធនាគារជាតិកម្ពុជា និងក្រុមហ៊ុនវីសា បានបន្តសហការគ្នាដាក់អោយប្រើប្រាស់សាកល្បងកម្មវិធីទូរសព្ទដៃស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជននៅកម្ពុជា។

លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាជាតម្រូវការចាំបាច់បំផុត។

បើតាមលោកជំទាវ ជា សិរី ដោយមើលឃើញពីភាពចាំបាច់លើចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិកម្ពុជាបានរឹះរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។


អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ក្នុងពេលដែលប្រជាជនចូលរួមនៅក្នុងសេដ្ឋកិច្ចសកលនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ ក្នុងការធ្វើឲ្យប្រជាជនអាចទាញយកផលប្រយោជន៍ជាច្រើនពីការវិវឌ្ឍទាំងនេះ។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុន វីសា និងធនាគារជាតិនៃកម្ពុជា នឹងបន្តចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុចំនួន៨ពាន់ក្បាល អាវយឺត១៨០០ និងថង់ក្រណាត់ចំនួន១៦០០ ដែលត្រូវបានបោះពុម្ពឡើងក្នុងគោលបំណងផ្សព្វផ្សាយពី សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation