មូលនិធិគន្ធបុប្ផាកម្ពុជា៖ ការបន្តផ្តល់វិភាគទានសប្បុរសដល់មូលនិធិគន្ធបុប្ផាកម្ពុជាគឺដើម្បីស្នាមញញឹមរបស់កុមារកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលជួបតំណាងសមាគមសម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) និងជាប្រធានសមាគម សម្ព័ន្ធខែ្មរ-ចិននៅកម្ពុជា ដើម្បីទទួល
វិភាគទានសប្បុរសធម៌ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រមូលបានពីសប្បុរសជនគ្រប់ជាន់ថ្នាក់។

លោកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា ឆ្លើយតបទទៅនឹងការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជានោះ ទើបសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានប្រមូលវិភាគទាន សប្បុរធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី២ សរុបចំនួនប្រមាណ ១៩៨,១៦៤ដុល្លារសហរដ្ឋអាមេរិក។

តំណាងឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាក៏បានសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិត សាស្រ្តាចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅប្រទេសស្វីស ផងដែរ ។

ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នបានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលគាំទ្រ និងបានជួយផ្សព្វផ្សាយបំផុសចលនាចូលរួមផ្តល់វិភាគទានសប្បុរធម៌ដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតចំពោះមរណភាពរបស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Beat Richner ដែលលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តស្ទើរតែពេញមួយជីវិត ដើម្បីភាពញញឹមរបស់កុមារកម្ពុជា៕ អត្ថបទ៖ ចេង ឆហួត


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation