ជនក្រីក្រនិងងាយរងគ្រោះ ៤៧គ្រួសារទទួលអំណោយពីកាកបាទក្រហមខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នៅថ្ងៃអង្គារទី ១៨ ខែ កញ្ញានេះលោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ និងលោក ហេង សុថា ប្រធានកិត្តយសអនុសាខាកាកបាទក្រហមស្រុកឆ្លូង រួមជាមួយក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ស្រុកនិងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនដល់ក្រុមគ្រួសារជនចាស់ជរា ជនពិការ កុមាកំព្រារនឹងជនក្រីក្រចំនួន ៤៧គ្រួសារ ស្ថិតនៅក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

លោក គង់ សុជាតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក គង់ សុជាតិ បានមានប្រសាសន៏បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែចាត់មន្រ្តីឱ្យចុះមកសួរសុខទុក្ខបងប្អូន ដូចជាករណីដែលបងប្អូនកំពុងជួបនូវការលំបាកខ្វះខាតក្នុងការរស់នៅនេះជាដើម គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជារឱ្យមន្រ្តីកាកបាទក្រហមចុះយកអំណោយមកចែកដល់បងប្អូន អោយបានទាន់ពេលវេលា ដើម្បីជួយសម្រាលជីវភាពបងប្អូនប្រជាពលរដ្ឋមួយកម្រិត។

នៅក្នុងឱកាសនោះ លោកលេខាធិការសាខាក៏បានអំពាវនាវដល់អាជ្ញាធរ បន្តតាមដាននិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្កាទុកជាមុន និងត្រូវចុះទៅពន្យល់បងប្អូនប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះមានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អិន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវហូបទឹកដាំពុះជានិច្ច៕ អត្ថបទ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation