ទូក ង វែងជាងគេលើពិភពលោក ត្រៀមខ្លួនទទួលការវាយតំលៃពីក្រុមការងារ Guinness World Records នៅខែវិច្ឆិកា
| ព័ត៌មានជាតិ
SHARE

ព្រៃវែង៖ គិតត្រឹមថ្ងៃទី១៨ ខែកញ្ញានេះទូក ង វែងជាងគេលើពិភពលោក នេះមានឈ្មោះ “កម្ពោជិកបុត្តាខេមរាតរី” បានធ្វើរួចរាល់ហើយ។

ឯ.ឧ ស សុខា ក្នុងនាមគណៈកម្មការផលិតទូក ង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោកនេះ នេះបានបញ្ជាក់ថា កម្មវិធីផលិតទូក ង វែងជាងគេលើពិភពលោក បានឈានដល់ទីបញ្ចប់ ដោយទូកកំពុងស្ថិតនៅក្នុងដំណាក់កាលអុំសាកល្បង តុបតែង និងបាញ់ពណ៌ មុននឹងដាក់ជូន ក្រុមការងារ Guinness World Records ពិនិត្យ និងវាយតំលៃ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

ជាមួយគ្នានេះ គណៈកម្មការផលិតទូក ង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោកបានអំពាវនាវដល់ពុកម៉ែ បងប្អូន យុវជន យុវនារី ត្រៀមខ្លួនដើម្បីចូលរួមគាំទ្រ និងអបអរសាទរកម្មវិធីបំបែកឯតទគ្គកម្មពិភពលោក នៃទូក ង វែងជាងគេលើពិភពលោក របស់ខ្មែរយើងទាំងអស់គ្នា នាពេលឆាប់ៗខាងមុខនេះ កុំបីខានឡើយ។

ចំពោះគោលបំណងនៃការផលិតទូកនេះ សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផលិតទូក ង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation