ខ្មែរឥស្លាមទាំង៤នាក់ ត្រូវបានដោះលែងហើយ ក្នុងករណីលួចដែកដែលសេសសល់ពីការស្ថាបនាស្ពានបាឡេឫស្សីកែវ
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ៖ គិតមកដល់ម៉ោង ៥ល្ងាចថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៨នេះ ខ្មែរឥស្លាមទាំង៤នាក់ ដែលមុជទឹករាវយកដែកសំនល់ពីការសាងសង់ស្ពានបាឡេនោះ ត្រូវបានអនុញ្ញាត្តិអោយត្រលប់ទៅផ្ទះវិញហើយ ។

នេះបើតាមការអោយដឹងពីលោក សៀម សត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា ដែលលោកបានឆ្លើយយ៉ាងដូច្នេះ តាមរយៈប្រព័ន្ធ Watsapp នាល្ងាចថ្ងៃទី ៩ ឧសភានេះ ។


លោកអធិការថា ការដោះលែងអោយទៅផ្ទះវិញនេះ ដោយសារតែមិនមានពាក្យបណ្ដឹងណាមួយនោះទេ ហើយណាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ក៍បានស្នើរអោយមានការដោះលែង និង មានអ្នកធានាផងដែរនោះ ទើបខាងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា សម្រេចដោះលែងពួកគាត់អោយទៅវិញដោយគ្មានលក្ខណអ្វីឡើយ ។


លោកបន្តថា ដែកទាំងអស់ដែលគេប្រមូលនោះ ត្រូវបានក្រុមហ៊ុន អូស៊ីអាយស៊ី ប្រមូលយកទៅវិញអស់ហើយ ។

លោកបញ្ចាក់ថា ខ្មែរឥស្លាមទាំង៤នាក់ ក៍បានធ្វើកិច្ចសន្យាផងដែរ ។

គួរជំរាបថា ករណីនេះ ផ្អើលតាំងពីពាកកណ្ដាលរាត្រី ឆ្លងចូលថ្ងៃទី ៩ ខែ ឧសភានេះ លើករណីផ្អើលថា មានគេកាត់ស្ពានបាឡេយកដែកលក់ ។ ប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និង សារភាពត្រង់ៗផងនោះ ទើបរកឃើញ វាគ្រាន់តែជាករណីខ្មែរឥស្លាមនាំគ្នា ទៅប្រមូលយកដែកដែលសេសសល់ពី ការស្ថាបនាស្ពានប៉ុណ្ណោះ ហើយការប្រមូលនេះ គឺមុជចូលទឹករាវយក មិនមែនកាត់ស្ពានដូចសាថព័ត៍មានមួយចំនួនបង្ហោះនោះទេ ៕


ដោយ៖ហ្វាន់ទី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation