ទីបំផុតតារាស៊ិចស៊ី សេង សូណា ត្រូវបានក្រសួងដាក់ពិន័យផ្អាករាល់សកម្មភាពសិល្បៈរយៈពេលមួយឆ្នាំ
| ព័ត៌មានជាតិ
SHARE

ក្រសួងវប្បធម៌ អំពាវនាវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ និងអាជីវករមានមុខរបរពាក់ព័ន្ធវិស័យសិល្បៈ ត្រូវផ្អាកទទួលយក កញ្ញា សេង សូណា ចូលរួមសម្ដែង ព្រោះស្លៀកពាក់សិចស៊ីប៉ះពាល់ទំនៀមទម្លាប់។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតមួយទៅប្រធានសមាគមទូរទស្សន៍កម្ពុជាដោយ
អំពាវនាវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ ព្រមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធ និងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារា កញ្ញា សេង សូណា ចូលរួមសម្ដែង។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា «ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រមសីលធម៌នៃអ្នកសិល្បៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានសម្រេចដាក់ពិន័យផ្អាកតារាសម្ដែង កញ្ញា សេង សូណា មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធ នឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន៖ ការសម្ដែង ថតខ្សែភាពយន្ដ ខារ៉ាអូខេ ស្ព័ត ច្រៀងបង្ហាញមុខនៅតាមកញ្ចាក់ទូរទស្សន៍...ជាដើម រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩»។

បើតាមឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលក្រសួងពិន័យតារាសម្ដែងរូបនេះ គឺដោយសារតែ សេង សូណា នៅបន្ដការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ដ និងបណ្ដាញព័ត៌មានទោះបីជាការរិះគន់ពីមហាជននិងការព្រមានពីក្រសួងក៏ដោយ៕ អត្ថបទ ៖ អ៊ាង គង្គា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation