ពលរដ្ឋនីហ្សេរីយ៉ាជាច្រើនត្រូវបានជម្លៀសបន្ទាប់ពីមនុស្ស ១០០នាក់បានស្លាប់ដោយសារទឹកជំនន់ក្នុងប្រទេស
| ព័ត៌មានអន្តរជាតិ
SHARE

នីហ្សេរីយ៉ា៖ ប្រជាជននៅក្នុងទីក្រុង Lokoja ត្រូវបានជម្លៀសកាលពីថ្ងៃចន្ទ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានលិចលង់ដោយទឹកជំនន់នៅប្រទេសនីហ្សេរីយ៉ា។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារសង្គ្រោះនិងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់នៅភាគកណ្តាលនិងភាគខាងត្បូងប្រទេស បានសម្លាប់មនុស្សប្រមាណ ១០០នាក់នៅក្នុងរដ្ឋចំនួន ១០ ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បណ្តាលឱ្យមានគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ជាងគេនៅក្នុងរដ្ឋចំនួន៤ គឺរដ្ឋ Kogi, រដ្ឋ Niger, រដ្ឋ Anambra និង រដ្ឋ Delta ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation