ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង និង មេដឹកនាំកូរ៉េខាងជើងជួបពិភាក្សាពីបញ្ហានុយក្លេអ៊ែរដែលជាប់គាំង

image

កូរ៉េ៖មេដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកំពុងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងសម្រាប់ការចរចាផ្តោតលើការចរចារអំពីការរំសាយអាវុធនុយក្លេអ៊ែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងភរិយារបស់លោកជំទាវ Kim Jung-sook បានមកដល់ក្រុងព្យុងយ៉ាង នាព្រឹកថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ។

មេដឹកនាំកូរ៉េខាងត្បូងនិងលោកជំទាវត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដល់ព្រលានយន្តហោះពីសំណាក់ដោយលោក Kim Jung Un និងភរិយារបស់លោក។
នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅកាន់រដ្ឋធានីរបស់កូរ៉េខាងជើងក្នុងមួយរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

នេះកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៣ របស់មេដឹកនាំកូរ៉េទាំងពីរ ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត របស់ពួកគេនៅឯព្រំដែន នៅខែមេសា ឆ្នាំនេះ។
មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងនិយាយអំពី "វិធានការជាក់ស្តែងក្នុងការបំបាត់ការនុយក្លេអ៊ែរ" នៅឧបទ្វីបកូរ៉េ ប៉ុន្តែមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ៕