រោងចក្រថ្មីៗចំនួន៦ សរុបទុនវិនិយោគជិត៣០លានដុល្លារ ត្រូវបានCDC អនុម័តដែលនឹងបង្កើតការងារថ្មីជិត៧ពាន់កន្លែង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា CDC ទើបតែអនុម័តឲ្យ ក្រុមហ៊ុនចំនួន៦ ដើម្បីបង្កើតរោងចក្រក្នុងវិស័យវាយនភណ្ឌចំនួន៦ទៀតនៅកម្ពុជា សរុបទុនវិនិយោគជិត៣០លានដុល្លារ ដែលនឹងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋជិត៧ពាន់កន្លែង។

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន YANXIN THREAD LACE CO.,LTD: គម្រោងបង្កើតរោងចក្រខារអំបោះ ផលិតខ្សែស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧២កន្លែង។

២៖ ក្រុមហ៊ុន HIGH HOPE (CAMBODIA) APPAREL MANUFACTURING CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៤៨១កន្លែង។

៣៖ ក្រុមហ៊ុន DE XIANG GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៤១កន្លែង។

៤៖ ក្រុមហ៊ុន GOODNEWS PACKAGING TECHNOLOGY CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៧០កន្លែង។

៥៖ ក្រុមហ៊ុន AYC GARMENT FACTORY CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩១១កន្លែង។

៦៖ ក្រុមហ៊ុន FENGFAN (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧.០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣,០៣៤កន្លែង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation