សម្តេចតេជោ៖ សេចក្តីសុខរបស់បងប្អូនជនរួមជាតិគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសបុកផ្លូវការនាព្រឹកថ្ងៃអង្គារ៍នេះ សម្តេចតេជោហ៊ុនសែន បានបង្ហោះសារថ្លែងអរគុណដល់ ប្រជាពលរដ្ឋកម្ពុជាដែលផ្ញើសារសួរសុខទុក្ខសម្តេច តាមបណ្តាញសង្គមហ្វេបុក ដោយសម្តេចតេជោ បានបញ្ជាក់ថា សេចក្តីសុខរបស់បងប្អូនជនរួមជាតិគឺជាសុខទុក្ខផ្ទាល់របស់សម្តេច។

សម្តេចតេជោបានសរសេររៀបរាប់យ៉ាងដូច្នេះថា « បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងក្នុង និងក្រៅប្រទេសដែល បានផ្ញើសារមកកាន់ខ្ញុំក្នុងហ្វេសប៊ុគ ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់បងប្អូនកូនក្មួយ។ ទំនាក់ទំនងជាប្រចាំរបស់របងប្អូន និងកូនក្មួយគឺបានបង្ហាញច្បាស់ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុតដែលបានលើកទឹកចិត្តដល់ខ្ញុំ។ ពិតណាស់ សេចក្តីសុខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ។ »

ជាមួយគ្នានេះ នឹងចាត់ទុកសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជាគឺជាសុខទុក្ខផ្ទាល់របស់សម្តេចនោះ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់សារជាថ្មីថា នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី (២០១៨-២០២៣) គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូវ សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ អោយបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ឋិភាពខ្លាំងជាងមុន។ ដោយសម្តេចបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation