រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលអំណោយអង្ករ៥០តោនពីសមាគមអាយវីអេហ្សកម្ពុជា-ចិន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគម អាយវីអេហ្ស (IVF) កម្ពុជា-ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានផ្តល់អំណោយអង្ករចំនួន ៥០តោន នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។


លោកស្រេង វង្សហេង ប្រធានប្រតិភូសមាគមអាយវីអេហ្សកម្ពុជា-ចិន បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា សមាគមនេះបង្កើតឡើងនៅក្នុងគោលបំណងផ្តល់នូវសេវាគាំពារសុខភាពស្ត្រី។ ហើយលោកបានមើលឃើញ ឱកាស ជាច្រើននៅក្នុងប្រទេសកម្ពុជាលើវិស័យសុខាភិបាល ដោយសារកម្ពុជាមានការរីកចំរើន និងកំណើន GDP របស់កម្ពុជា ក៏មានភាពល្អប្រសើរ និងជាពិសេសកម្ពុជាស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដ៏ល្អដែលអាចផ្តល់នៅកញ្ចប់សេវាកម្មល្អ គឺទេសចរណ៍សុខាភិបាល ដែលអាចឲ្យអ្នកទេសចរមកទទួលនៅសេវាសុខាភិបាលនៅកម្ពុជាផងដែរ។ ហើយទេសចរណ៍សុខាភិបាល កំពុងពេញនិយមនៅក្នុងប្រទេសមួយចំនួន ដូចជានៅ ប្រទេសម៉ាឡេស៊ីនិងប្រទេសថៃ។ បើសិនជាដំណើរការនេះជោគជ័យ គឺទាក់ទាញអ្នកទេសចរ និងអ្នកព្យាបាលជំងឺកាន់ទេច្រើនមកពីបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន និងប្រទេសចិន រួមទាំងប្រទេសនៅអាស៊ីមួយចំនួនដូចជា ជប៉ុន កូរ៉េ ...។


ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានគាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតឡើងនៅការផ្តល់សេវាសុខភាពដល់ស្ត្រី នៅកម្ពុជាតាមរយៈសមាគមអាយវីអេហ្សកម្ពុជា-ចិន។ដោយសម្តេចក្រឡាហោមបានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចេញក្រៅប្រទេសដូចជាប្រទេសថៃ វៀតណាម និងសឹង្ហបុរី ក្នុងការទទួលយកនៅសេវា សុខាភិបាល។ បើសិនជាគំរោងរបស់សមាគមនេះ ទទួលបានជោគជ័យ និងអាចជួយផ្តល់សេវាកៀកជិតទៅនិងប្រជាពលរដ្ឋផង ក៏ដូចជាទៅដល់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ។
ជាមួយគ្នាននេះ សម្តេចក្រឡាហោម ស ខេង បានផ្តល់អនុសាសន៍ដល់សមាគមអាយវីអេហ្សកម្ពុជា-ចិនថា កត្តាជោគជ័យ គឺមានកត្តាពីរសំខាន់ ទី១.ឧបករណ៍បច្ចេកវិទ្យាទំនើប និងទី២. គុណភាព នៃបុគ្គលិកសុខាភិបាលផ្ទាល់។


សម្តេចក្រឡាហោមបានបញ្ជាក់ថា ចំពោះអង្ករចំនួន ៥០តោន ដែលសមាគមអាយវីអេហ្សកម្ពុជា-ចិន បានផ្តល់ជូនសម្តេច គឺសម្តេចទុកផ្តល់ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងជាពិសេសលើការងារមនុស្សធម៌នៅក្នុងខេត្តបាត់ដំបង៕(អត្ថបទឃឹម វិសាល )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation