ម៉ាស៊ីនខ្នាតមធ្យមពីរគ្រឿងផ្សេងទៀតត្រូវបានបំពាក់និងបូមទឹករដំដោះចេញពីប្រព័ន្ធលូក្នុងក្រុងកំពង់ចាម
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ កំពង់ចាមគឺជាខេត្តមួយដែលបានកំពុងទទួលរងឥទ្ធិពលខ្យល់ព្យុះមង្ឃុត និងព្យុះបារីចាត និងបង្ករជាភ្លៀងធ្លាក់ ពីតិចទៅច្រើននៅតាមស្រុកនិងក្រុងទាំង១០នៃខេត្តកំពង់ចាម ជាងនេះទៅទៀតខេត្តកំពង់ចាម ក៏ជាខេត្តដែលទទួលរង ផលប៉ះពាល់ ដោយសារទឹកទន្លេមេគង្គធ្ងន់ធ្ងរ និងអូសបន្លាយយូររហូតដល់បច្ចុប្បន្ន។ ជាមួយគ្នានេះសម្រាប់ក្រុងកំពង់ចាមក៏ មាន ផ្ទះប្រជាពលរដ្ឋមួយចំនួនស្ថិតនៅក្នុងភូមិចំនួន៥ ក៏ទទួលរងផលប៉ះពាល់ដោយទឹកភ្លៀង និងប៉ះពាល់ដោយប្រយោលនៃ ទឹកទន្លេមេគង្គផងដែរ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្រុងកំពង់ចាម ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត នាពេលថ្មីៗនេះក៏បានបំពាក់ ម៉ាស៊ីនបូមរំដោះទឹកខ្នាតមធ្យមចំនួនពីរគ្រឿងនៅទីតាំថ្មីមួយកន្លែងទៀតស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។
បើតាមក្រុមកម្មករដែលជាអ្នកយាម និងទទួលខុសត្រូវក្នុងការបូមទឹកលូរំដោះចេញចេញប្រព័ន្ធលូបានឲ្យដឹងថា ការបូមទឹកលូ រំដោះចេញនេះ ដោយសារតែមានផ្ទះប្រជាពលរដ្ឋបានទទួលរងការលិចលង់ដោយសារទឹកភ្លៀង និងការជ្រាបពីទឹកទន្លេមេគង្គ ហើយការបូមទឹករំដោះនេះបានបូមអស់រយះពេល១សប្តាហ៍ ហើយនឹងបន្តបូមបន្តទៀត។

យោងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង៥ក្នុងក្រុងកំពង់ចាមដែលកំពុងមានជន់លិចក្រោមផ្ទះរបស់ពួកគាត់បានឱ្យដឹងថា បើតាមការចំណាំ ទីតាំងរបស់ពួកគាត់មិនមែនទទួលផលប៉ះពាល់ដោយផ្ទាល់ពីទឹកទន្លេមេគង្គនោះទេ ប៉ុន្តែ ដោយសារតែការជ្រាបនៃទឹកទន្លេមេគង្គពីស្រទាប់ក្រោមដី និងរបបទឹកភ្លៀង ហើយការលិចលង់នេះ បើសិនគ្មានអាជ្ញាធរពាក់ព័ន្ធ ជួយបូមទឹករំដោះនោះទេ ទឹកនេះមិនអាចហូរទៅណាបានឡើយ ហើយប្រាកដជា ក្លាយជាទឹកដក់បង្ករជាក្លិនស្អុយ និងកើតជា ជំរកមូសខ្លាជាដើម។

គួរកត់សម្គាល់ថា បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា កំពស់ទឹកទន្លេមេគង្គ នៅថ្ងៃនេះគឺមានកំពស់១៤,៦៤ម៉ែត្រ ដែលកំពស់ទឹកនាពេលនេះគឺមិនទាន់ធូរស្រាលច្រើននៅឡើយទេ៕(អត្ថបទ៖ហ៊ាង ថាច )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation