ការផ្គត់ផ្គងទឹកស្អាត សុខភាពអនាម័យជនបទ ត្រូវបានពង្រីកបន្ថែមទៀតក្នុងខេត្តកំពង់ស្ពឺ ខណៈសេវានេះនៅមានកម្រិតនៅឡើយ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ:ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការជាដៃគូរបានលើកគម្រោង ការងារទឹកស្អាត សុខភាពនិងអនាម័យជនបទលើកទី២ចំនួន៧ស្រុកនៅក្នុងខេត្តក្នុងខេត្តកំពង់ស្ពឺ ដើម្បីជូនដល់ប្រជាពលរដ្ឋនៅតាមជនបទ ឱ្យបាននៅក្នុងឆ្នាំ២០១៩ខាងមុខ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនៅក្នុង ពិធីពិភាក្សាការងាផ្គត់ផ្គងទឹកស្អាត សុខភាពនិងអនាម័យជនបទលើកទី២នៅក្នុងសា លប្រជុំសាលាខេត្តកំពង់ស្ពឺនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ថា គម្រោងផ្ទេរមុខងារសាកល្បង ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើប្រតិភូកម្មមុខងារផ្តល់សេវាអនាម័យការងារជនបទ លើកទី១ដល់រដ្ឋស្រុកគោលដៅចំនួន៥ស្រុក នៅក្នុង ខេត្តកំពង់ស្ពឺ ចាប់ពីខែសីហា ឆ្នាំ២០១៥ដល់ខែកក្តដា ឆ្នាំ២០១៧។ ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើប្រតិភូកម្មមុខងារ គម្រោងលើកទី២ ចាប់ពីខែសីហាឆ្នាំ ២០១៧ដល់ខែកក្តដាឆ្នាំ២០១៩ ផ្តល់សេវាអនាម័យជនបទ ដល់រដ្ឋបាលស្រុកគោល ដៅក្នុងខេត្តកំពង់ស្ពឺ ចំនួន៧ស្រុក រួមមាន៥ស្រុកចាស់និង២ស្រុកថ្មី គឺស្រុកភ្នំស្រួចនិង ស្រុកសំរោងទងបន្ថែមទៀតនាពេលបច្ចប្បន្ន ដើម្បីជូនដល់ប្រជាពលរដ្ឋឱ្យបានប្រើប្រា ស់នៅក្នុងអំឡុងឆ្នាំ២០១៩ខាងមុខនេះ។ឯកឧត្តមណ្ឌិតបានបន្តទៀតថា ការផ្ទេរមុខងារជួសជុលនិងថែទាំប្រពន្ឋ័ផ្គត់ផ្គង់ទឹកជនបទ ទៅរដ្ឋបាលស្រុកគោលដៅក្នុងខេត្តកំពង់ស្ពឺ ចំនួន២ស្រុកគឺស្រុក ភ្នំស្រួចនិងស្រុកគងពិសី និងថែទាំផ្លូវជនបទ នៅស្រុកគោលដៅ ក្នុងខេត្តចំនួន១ស្រុកគឺស្រុកភ្នំស្រួច។

គួរបញ្ជាក់ផងដែរថា គម្រោងលើកទី១ ក្នុងឆ្នាំ២០១៥ដល់២០១៧ចំនួន៥ស្រុក គឺស្រុក បសេដ្ឋ គងពិសី ឧដុង្គ ថ្ពងនិងស្រុកឱរ៉ាល់ គម្រោងលើកទី២បន្ថែមពីស្រុកទៀតគឺស្រុកភ្នំស្រួចនិងស្រុកសំរោងទងចាប់ពីខែសីហា ឆ្នាំ២០១៧ដល់ខែកក្តដា ឆ្នាំ២០១៩ ដើម្បីឱ្យប្រជាពលរដ្ឋទាំង៧ស្រុកនៅក្នុងគោលដៅដើម្បីប្រើប្រាស់។

កិច្ចប្រជុំពិភាក្សាការងារផ្គត់ផ្គងទឹកស្អាត សុខភាព និងអនាម័យជនបទលើកទី ២នេះមានការចូលរួម លោកស្រីDebora comini ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រីBronwyn powellប្រធានកម្មវិធីទឹកស្អាតនិងអនាម័យនៃអង្គការអភិវឌ្ឍន៍ហូ ឡង់និងមន្ត្រីរាជការ ក្រុមការងារបច្ចេកទេសផ្គត់ផ្គងទឹកស្អាត់សុខភាពនិងអនាម័យជន បទ មន្ទីពាកពន្ឋ័និងអង្គការជាដៃគូមកពីក្រុងស្រុកទាំង៨ ប្រមាណជា៥០នាក់៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation