ប្រព័ន្ធWiFi សាធារណៈរបស់រដ្ឋដំបូងគេ​​​បង្អស់ត្រូវបានបំពាក់នៅ៥ទីតាំងជាជំហានដំបូង មុននឹងបន្តដាក់នៅតាមទីតាំងជាច្រើនទៀតនៅទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា នេះ នៅមុខសួនវត្តបុទុមវត្តីក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍បានប្រារព្ធពីធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវសេវាអ៊ីនធឺណេតសាធារណៈឥតខ្សែដោយប្រើប្រព័ន្ធ WiFi ។

សេវា Free WiFi សាធារណៈនេះបច្ចុប្បន្នត្រូវបានតំឡើងដាក់ឱ្យប្រើប្រាស់នៅចំនួន ៥ទីតាំង ដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ ដែល២កន្លែងនៅភ្នំពេញរួមមាន៖១ សួនច្បារសម្ដេចហ៊ុនសែន និង២ សួនច្បារមុខព្រះបរមរាជវាំង ។ពីរកន្លែងទៀតនៅខេត្តកំពង់ឆ្នាំង គឺ ១ វិទ្យាល័យហ៊ុនសែនកំពង់លែង និង ២ វិទ្យាល័យហ៊ុនសែនទួលខ្ពស់ រីឯមួយកន្លែងទៀតនៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថាគម្រោងសេវានេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍដែលរដ្ឋាភិបាលកម្ពុជាបានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ហើយសេវា Free WiFi សាធារណៈនេះមានល្បឿនលឿនរហូតដល់ 1Gbps ប្រើបច្ចេកវិទ្យា MegaWiFi ដែលជាបច្ចេកវិទ្យាអភិវឌ្ឍដោយប្រទេសកូរ៉េ។ឯ.ឧ សុខ ពុទ្ធិវុធ បានបន្ថែមឲ្យដឹងទៀតថា ក្រសួងប្រៃសណីយ៍ គ្រោងនឹងបន្ដដាក់ឲ្យប្រើប្រាស់​ប្រព័ន្ធអ៊ីនធើណិតសាធារណៈ ចំនួន៣ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញរួមមាន៖ ទីតាំងវត្តភ្នំ, ទីតាំងសួនច្បារមុខទីស្ដីការគណៈរដ្ឋមន្រ្ដី (សួនច្បារក្ដាន់២) និងសួនច្បារមុខវត្តបុទមវត្តី រួមទាំងបណ្ដាខេត្តមួយចំនួនទៀត ក្នុងប្រទេសកម្ពុជា។

ឯ.ឧ ត្រាំអ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្ហាញក្តីរំពឹងថា ហើយតាមរយៈការផ្ដល់ជូនសេវា Free WiFi សាធារណៈនេះ នឹងជួយឱ្យ ប្រជាជនទាំងអស់ទទួលបាននូវការទំនាក់ទំនងរហ័ស ការចែករំលែកចំណេះដឹង ការស្វែងយល់ និងអភិវឌ្ឍចំណេះដឹង ជាពិសេសសម្រាប់សិស្ស និស្សិត ហើយនឹងចូលរួមកាត់បន្ថយគំលាតឌីជីថលរវាងទីក្រុង និងជនបទ។ ហើយនឹងផ្តល់ភាពងាយស្រួលសំរាប់ភ្ញៀវជាតិនិងអន្តរជាតិក្នុងកំឡុងពេលស្នាក់នៅ និងលំហែកាយតាមទីសាធារណៈនានានៅកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation