ព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះមង្ឃុតវាយប្រហារទៅលើទីក្រុងហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយលើអ៊ិនធឺណេត បង្ហាញឱ្យឃើញពីការបំផ្លិចបំផ្លាញដោយព្យុះទីហ្វុង មង្ឃុតដែល បានវាយប្រហារ នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យ ហើយបានបង្ករអោយមានទឹកជំនន់នៅតាម ដងផ្លូវនិង រលំឈើដុះ។
ខ្យល់ព្យុះទីហ្វុង មង្ឃុត មានល្បឿនលើសពី ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយ ត្រូវបានចាត់ទុកថា ជាខ្យល់ព្យុះទីហ្វុង ដ៏ខ្លាំងបំផុតក្នុងការវាយលុកតំបន់នៅឆ្នាំនេះ។

ក្រៅពីហុងកុង ខ្យល់ព្យុះទីហ្វុងនេះ បានសម្លាប់មនុស្សជាង ៥០នាក់ ក្នុងភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ហើយបានបន្តដំនើរឆ្ពោះទៅរកប្រទេសចិននៅថ្ងៃចន្ទ័ ហើយក៏វាយប្រហារក្រុងម៉ាកាវផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation