ក្រុមសកម្មប្រយុទ្ធបានដោះលែងចំណាប់ខ្មាំងជនជាតិឥណ្ឌូណេស៊ី ៣នាក់នៅក្នុងប្រទេសហ្វីលីពីន
| ព័ត៌មានអន្តរជាតិ
SHARE

ហ្វីលីពីន៖ ក្រុមមន្ត្រីហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកសកម្មប្រយុទ្ធឥស្លាមបានដោះលែងបុរសឥណ្ឌូនេស៊ី ៣នាក់ ដែលបាន ចាប់ខ្លួន នៅដែនសមុទ្រម៉ាឡេស៊ី កាលពីដើមឆ្នាំមុន។

ប៉ូលិសបាននិយាយថា ការដោះលែងពលរដ្ឋឥណ្ឌូនេស៊ីនេះ ធ្វើឡើងដោយមានការជួយពីក្រុមឧទ្ទាមរណសិរ្សរំដោះជាតិម៉ូរ៉ូ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពមួយ ជាមួយរដ្ឋាភិបាលហ្វីលីពីននៅក្នុងទីក្រុង Indanan នៅក្នុងខេត្តស៊ូលូ។

សូមរំលឹកថា ជនជាតិឥណ្ឌូណេស៊ី៣នាក់នេះត្រូវបានចំណាប់ខ្មាំង កាលពីខែមករា ឆ្នាំមុន កំឡុងពេលដែលពួកគេកំពុងធ្វើ ដំណើការ តាមកាណូតល្បឿនលឿន នៅឯរដ្ឋសាបា របស់ប្រទេសម៉ាឡេស៊ីដោយក្រុមសកម្មប្រយុទ្ធ Abu Sayyaf ហើយពួកគេត្រូវបានដឹកយកទៅកន្លែងមួយលាក់ខ្លួនដែលមានទីតាំងក្រុងព្រៃមួយនៃខេត្តស៊ូលូ ដែលជាខេត្តមួយសំបូរទៅដោយ ជនមូស្លីមក្រីក្រនាភាគខាងត្បូងប្រទេសហ្វីលីពីន ហើយក៏ជាទីតាំងដែលក្រុមសកម្មប្រយុទ្ធAbu Sayyaf មានវត្តមាន នៅទីនោះចាប់តាំង ពីចុងទសវត្សឆ្នាំ ១៩៨០ មក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation