“តោះនាំគ្នាសម្អាតផ្ទះរបស់យើង”ជាប្រធានបទត្រូវបានបំផុសដល់ពលរដ្ឋក្នុងស្រុកអង្គស្នួល ដើម្បីរក្សាអនាម័យបរិស្ថាន
| ព័ត៌មានជាតិ
SHARE

កណ្តាល: នេះជាការលើកឡើងពីសំណាក់លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ទៅកាន់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ​​ ចំណុះរដ្ឋបាលស្រុក លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្សកម្មករកម្មការនី យុវជនស្រលាញ់សន្តិភាព​ យុវជន (សសយក)និងប្រជាពលរដ្ឋសរុបចំនួន​៣០៤០នាក់ ក្នុង​ទិវាសម្អាតបរិស្ថានពិភពលោក ដែលបានធ្វើឡើងកាលពីពេលថ្មីនេះនៅភូមិសាស្រ្ត ស្រុកអង្គស្នួល នៃខេត្តកណ្តាល ។


ឯក​ឧត្តម​ សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអង្គស្នួល​ ខេត្តកណ្តាល ដែលមានវត្តមានក្នុងកម្មវិធីនោះបានលើកឡើងថា សកម្មភាពសម្អាតបរិស្ថាន​នេះមិនគ្រាន់តែធ្វើសម្រាប់មួយថ្ងៃនេះទេ គឺត្រូវតែផ្តើមពីខ្លួនយើងទាំងអស់គ្នាធ្វើជាប្រចាំ ដើម្បីសុខភាព អនាម័យ បរិស្ថានល្អ ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សទាំងអស់គ្នា ។ ក្នុងនោះជាការជម្រុញអោយចូលរួមនិងយល់ដឹងបន្ថែមឃើញថា ប្រទេសក្នុងពិភពលោកបានប្រារព្វការអបអរសាទរ​ "ទិវាសម្អាតបរិស្ថានពិភពលោក"​ ដែលមាន១៥០ប្រទេស​ និងមានអ្នកស្ម័គ្រចិត្ត​ចូលរួមប្រមាណ៣៨០លាននាក់ ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ​ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូពីបញ្ហាបរិស្ថាន​ ជាពិសេសធ្វើយ៉ាងណា​ ត្រូវចេះទុកដាក់​ វេចខ្ចប់​ និងចោលសំរាមឱ្យបានត្រឹមត្រូវ។

គួររំលឹកថា សម្រាប់កម្ពុជាគោលនយោបាយថ្នាក់ជាតិ ការអបអរសាទរចំពោះថ្ងៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ដោយបានលើកឡើងថាស្មារតីនេះ ការប្រារព្ឋនេះដើម្បីធានាបាននូវគុណភាពបរិស្ថាន សាភ័ណ្ឌភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវចូលរួមទាំងអស់គ្នា យកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដូចជា សំណល់អាចកែច្នៃបាន (អេតចាយ) សារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាពបរិស្ថាន និងសុខភាពអនាម័យ ៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation