ព័ត៌មានជាតិ

សិស្សនិទេស្ទA៩នាក់នៅខេត្តត្បូងឃ្មុំទទួលបានម៉ូតូម្នាក់មួយគ្រឿងពីឯកឧត្តមជាសុផារ៉ា

image

ត្បូងឃ្មុំ៖នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ នារសៀលថ្ងៃសៅរ៍ ​ទី១៥ ខែ​ខែកញ្ញានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨​ មកពីស្រុកក្រូចឆ្មារ​ ស្រុកមេមត់​ ស្រុកត្បូងឃ្មុំ​ និងក្រុងសួង​ និទ្ទេសដែលទទួលបានរួមមាន៖​ និទ្ទេស​ A​ ៩នាក់,​ និទ្ទេស​ B​ ៤៧នាក់,​ និទ្ទេស​ C​ ៨១នាក់​,​ និទ្ទេស​ D ២៤៧នាក់​ និងនិទ្ទេស​ E ៧៥៥នាក់​ សរុបរួមចំនួន១១៣៩នាក់។


ក្នុងឪកាសនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា​ អនុប្រធាន​ទី១​ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ​ បានផ្តល់ជូននាយកក​ នាយករង​ និងមន្ត្រីការិយាល័យអប់រំ​ មកពី៤ក្រុង​ ស្រុក​ ចំនួន៦៥នាក់​ ក្នុងម្នាក់​ ១៥០០០០រៀល​ សិស្សានុសិស្សនិទ្ទេស៩នាក់ ម្នាក់ម៉ូតូមួយគ្រឿង ថវិកា១០០០០០រៀល និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់នូវថវិកា១០០០០០រៀលផងដែរ៕