អាជ្ញាធរខេត្តរតនគិរី អំពាវនាវប្រជាពលរដ្ឋ ពិសេសអ្នកដែលមានធនធានមិនត្រូវធ្វើការទិញ​លក់ កាន់ទន្ទ្រានយកដីព្រៃនៅតំបន់អភិរក្ស ធនធានធម្មជាតិ ដែលច្បាប់បានហាមឃាត់យកធ្វើជាកម្មសិទ្ធិឯកជនឡើយ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ការអំពាវនាវបែបនេះ ធ្វើឡើងពីសំណាក់លោក លន់ សុភាព អភិបាលខេត្តស្ដីទី ថ្លែងក្នុងឱកាស​ប្រារព្ធទិវាបរិស្ថានពិភពលោក ដែលបានធ្វើឡើងនៅមុខបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

មានប្រសាសន៍ក្នុងពិធីនេះ លោកលន់ សុភាព ក៏បានបញ្ជាក់ថា ​មេឃុំ ចៅសង្កាត់ទាំងអស់ត្រូវបញ្ឈប់រាល់ការបញ្ជាក់នៅលើឯកសារផ្ទេរសិទ្ធិកាន់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ចី ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងនិយាមកាច្បាស់លាស់ពីរដ្ឋបាលដែនដី។

ជាងនេះទៅទៀត លោកអំពាវនាវឲ្យពលរដ្ឋចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ដែលជាអង្គធាតុបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន​។

លោកបន្តថាបញ្ហាសម្រាម គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យនៅក្នុងការរស់នៅជាពលរដ្ឋដ៏ល្អមួយក្នុងសង្គម​។​


តមកអង្គពិធីបានធ្វើការបែងចែកក្រុមការងារជាបួនផ្នែក ដោយមានការចូលរួមពីគ្រប់អង្គភាព ឯកជន-រដ្ឋ ធ្វើសកម្មភាពរើសសម្រាមនៅតាមដងផ្លូវទីប្រជុំជន ក្រុងបានលុង ដើម្បីជាការបំផុសស្មារតីប្រជាពលរដ្ឋឲ្យទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមិនចោលសម្រាមពាសវាលពាសកាល។


លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជាក់បន្ថែមថា ការប្រារព្វទិវាបរិស្ថានពិភពលោកគឺមានគោលបំណង បញ្ជ្រៀបដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងអស់អយយល់ច្បាស់ពីបញ្ហាដែលបងករឡើងដោយសាសំរាម។

លោកបន្តទៀតថាកាប្រារព្វទិវាបរិស្ថានពិភពលោក១៥កញ្ញានេះមិនមែនធ្វើតែខេតរតនគិរីទេ គឺត្រូវបានធ្វើឡើងទូទាំងប្រទេស ហើយចាប់ផ្ដើមដំណាលគ្នាតែម្ដង៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation