ព្រឹទ្ធសមាជិកអាមេរិក សម្តែងនូវការកោតសរសើរចំពោះអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ ថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋវ៉ាស៊ីនតោន (មកពីសហរដ្ឋអាមេរិក)។

ក្រុមគណៈប្រតិភូនេះ ដឹកនាំដោយ ឯកឧត្តម Doug Ericksen សមាជិកព្រឹទ្ធសភាមកពីរដ្ឋវ៉ាស៊ីនតោន និងត្រូវបានអមដំណើរដោយសមាជិកព្រឹទ្ធសភាលោក Michael Baumgartner និងលោក Vincent Buys តំណាងមកពីខណ្ឌទី៤២នៃរដ្ឋវ៉ាស៊ីនតោន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូ អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នផ្តោតការយកចិត្តទុកដាក់។ គម្រោងទាំងនេះរួមមានការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ ការតភ្ជាប់ផ្លូវដែក កំពង់ផែ និងគ្រឿងឧបករណ៍កំពង់ផែ គម្រោងកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ និង គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងសេវាសាធារណៈពាក់ព័ន្ធនឹង វិស័យដឹកជញ្ជូន។

ឯកឧត្តមព្រឹទ្ធសមាជិកEricksen បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តមទេសរដ្ឋមន្រ្តីដែលបាន ជម្រាបជូនអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការបង្កើត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋ កិច្ច។

ជាមួយគ្នានេះផងដែរ គណៈប្រតិភូក៏ត្រូវបានជម្រាបជូនផងដែរអំពីឱកាសវិនិយោគប្រកបដោយសក្តានុ ពលនៃភាពជាដៃគូរដ្ឋនិងឯកជន(PPP) ទាក់ទងនឹងផ្លូវដែក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ឯកឧត្តមព្រឹទ្ធសមាជិកEricksen បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការប្រាប់វិនិយោគិនរដ្ឋវ៉ាស៊ីនតោន ឱ្យបានដឹងអំពីឱកាសទាំងនេះនៅកម្ពុជានៅពេលឯកឧត្តមធ្វើមាតុនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ៕



Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation