ព័ត៌មានជាតិ

មន្ត្រីជំនាញក្រសួងសាធារណការ ឆ្មក់ត្រួតពិនិត្យ និងចាប់រថយន្តធុនធ្ងន់ ៥គ្រឿង ដែលដឹកខ្សាច់លើសទម្ងន់នៅខេត្តរតនគិរី

image

អត្ថបទ៖ ប៉េស សារី

រតនគិរី៖  លោក សេង ឈួន  រដ្ឋលេខាធិការក្រសួងសាធារណការ  និងជាប្រធាន គណៈ កម្មការ សម្របសម្រួលអចិន្ត្រៃយ៍រថយន្តដឹកលើសទម្ងន់ កម្រិតកំណត់ បានដឹក នាំក្រុម ការងារ សហការជាមួយមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្តរតនគិរី ត្រួតពិនិត្យ ថ្លឹង រថយន្តធុនធ្ងន់ចំនួន ៥គ្រឿង ដឹកខ្សាច់លើសទម្ងន់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក សាយ សាមាន បានឲ្យដឹងថា ដោយអនុវត្តតាមអនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនោះ ក្រុមការងារសហកាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃ្លាំមើលយាន យន្ត កែច្នៃខុសបច្ចេកទេស និងលើសទម្ងន់កម្រិតកំណត់ នៅតាមដងផ្លូវទាំងអស់ ក្នុងភូមិសាស្ត្រ ខេត្តរតនគិរី។ ជាក់ស្តែងនៅយប់ថ្ងៃទី៤ និងទី៥ ក្រុមការងារបានស្ទាក់ រថយន្តធុនធ្ងន់ ចំនួន ៥គ្រឿង ដឹកខ្សាច់លើកំណាត់ផ្លូវជាតិលេខ៧៦ ក្បែរគល់ស្ពានស្រុកលំផាត់  ក្នុងទិសដៅ ទៅ ខេត្តមណ្ឌលគិរី។

លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ បាន បញ្ជាក់ទៀត ដោយអនុវត្ត តាម អនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននោះ ក្រុមការងារ បានចុះត្រួតពិនិត្យចំពោះរថយន្តទាំងឡាយ ណាដឹកលើស ទម្ងន់ដោយគ្មានការលើកលែងនោះទេ ពោលគឺធ្វើការផាកពិន័យទៅតាមច្បាប់កំណត់ ៕