សិស្សជាប់និទ្ទេស A កើនឡើងដល់៤០៨នាក់ ក្រោយកោសល្យវិច្ច័យលទ្ធផលប្រឡងបាក់ឌុប ខណៈលទ្ធផលបាក់ឌុបនឹងបង្ហាញនៅថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាសាធារណៈថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ ក្រសួងនឹង ប្រកាសផ្សាយលទ្ធផលប្រឡងបាក់ឌុបថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងក្រសួងអប់រំ យុវជន និងកីឡា https://www.facebook.com/moeys.gov.kh/ ហើយនៅថ្ងៃទី១៥ ខែកញ្ញា នឹងបិទផ្សាយនៅតាមមន្ទីរអប់រំ យុវជននិងកីឡា ទូទាំងប្រទេស។


ការបញ្ជាក់ពីការប្រកាសលទ្ធផលប្រឡងបាក់ឌុប ជាលើកទី២ នេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ បានធ្វើកោសល្យវិច្ច័យ លទ្ធផលប្រឡងបាក់ឌុប ដោយរកឃើញថា ដំណើការបូកស្រង់ពិន្ទុតាមប្រពន្ធ័កុំព្យូទ័រមានបញ្ហាបច្ចេកទេស ដែលបានប៉ះពាល់ ដល់ពិន្ទុវិញ្ញាសារគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រ ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជា គណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០បន្ទប់។


ក្រសួងអប់រំ អះអាងថា បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងគឺមានការប្រែប្រួល ដោយបេក្ខជនដែល ប្រឡងជាប់សរុប ៧៦,០៣៤នាក់ ដែលស្មើនឹង៦៧,០៧ភាគរយនៃបេក្ខជនប្រឡងសរុប។ ហើយក្នុងនោះ បេក្ខជនដែលជាប់ និទ្ទេស A បានកើនដល់៤០៨នាក់ ខណៈដែលលទ្ធផលចាស់ត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ ហើយនិទ្ទេស B កើនឡើងដល់ ២.២២២នាក់,និទ្ទេស C ចំនួន ៦.០៤១នាក់ ,និទ្ទេស D ចំនួន ១៥.១៨០នាក់និងនិទ្ទេស E ចំនួន ៥២.១៨៣នាក់។


ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation