សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសួរសុខទុក្ខសិស្សានុសិស្ស នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត និងបឋមសិក្សាបាវិត
| ព័ត៌មានជាតិ
SHARE


បន្ទាប់ពីបញ្ចប់នូវពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីនៅរោងចក្រតំបន់ ក្រុងបាវិតរួចមក នៅព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល ជួបសួរសុខទុក្ខដល់ក្មួយៗសិស្សានុសិស្សនៃនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត និងបឋមសិក្សាបាវិត ។

ដោយមើលឃើញពីការលំបាក និងការខ្វះខាតនូវអគារសិក្សាមួយចំនួនក្នុងសាលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ អំណោយជាអគារសិក្សាមួយចំនួនដូចជា៖ ផ្នែកសាលាបឋមសិក្សាបាវិតផ្តល់ជូននូវ អគារសិក្សាថ្មី ១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការមួយ១ខ្នង មាន៣បន្ទប់ផងដែរ។ ផ្នែកវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសបាវិត ផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កម្ពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ផងដែរ។ ជាមួយគ្នានោះ សម្តេចតេជោក៏ផ្តល់នូវអគារស្នាក់របស់គ្រូ១ខ្នង ២ជាន់១០បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស ១ខ្នង ២ជាន់១០បន្ទប់ ហើយនិងមានរៀបចំជាតារាងបាល់ទាត់ បាល់បោះ និងរៀបចំទីធ្លាសាលាអោយបានស្អាតផងដែរ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាំងសម្តេចរួមនឹងសម្តេចកិត្តិព្រឹទ្ធ តែងតែគិតគូរពីសុខទុក្ខក្មួយៗ សិស្សានុសិស្ស និងបានកសាងសាលារៀនជាច្រើនទូទាំងប្រទេស ដើម្បីបណ្តុះបណ្តាលចំណេះដឹងដល់កូនខ្មែរគ្រប់ៗជំនាន់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation