នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាក់ថា វត្តមានរបស់សម្តេចតេជោបានផ្តល់នូវសារសំខាន់ខ្លាំងណាស់ ក្នុង វេទិកាសេដ្ឋកិច្ច ពិភពលោក
| ព័ត៌មានជាតិ
SHARE

ហាណូយ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ កញ្ញានេះបានអញ្ជើញជួប ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម។
ក្នុងជំនួបពិភាក្សាទ្វាភាគីនោះ ឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ង្វៀន សួន ហ្វុក មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋ មន្រ្តី ដែលបាលចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួម វេទិការសេដ្ឋកិច្ចពិភព លោក ស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឯកឧត្តមនាយក រដ្ឋ មន្រ្តីវៀតណាមមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោបានផ្តល់នូវសារសំខាន់ខ្លាំងណាស់ ក្នុង វេទិកាសេដ្ឋកិច្ចពិភពលោក ពិសេសសុន្ទរកថារបស់សម្តេច ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភព លោក និងបទអន្តរាគមន៍ក្នុង កិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ គឺ ពិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុត ពិសេសផ្តល់នូវសារសំខាន់ខ្លាំងណាស់ សម្រាប់តំបន់អាស៊ាន និងប្រទេសក្នុង តំបន់មេគង្គ។

ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋ មន្រ្តី វៀត ណាម ក៏បានថ្លែងនូវការអបអរសារទរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋ មន្រ្តី ដែលបានទទួល នូវការតែងតាំងសា ជាថ្មីម្តងទៀត ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩កក្កដឆ្នាំ២០១៨កន្ល ង ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដី ពីការបោះឆ្នោតដ៏មានដសារសំខាន់បំផុតនោះ។

សម្តេចតេជោមាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ដែលបានផ្ញើនូវសារលិខិតអបអរសាទរជូនចំពោះ សម្តេចដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេចពិតជាមានការសប្បាយរីករាយ ក្នុងការបន្តធ្វើការជា មួយបណ្តាមេដឹកនាំទាំងអស់របស់អាស៊ាន ដើម្បីបន្តបេសកកម្មរបស់យើងក្នុងការកសាង សហគមន៍អាស៊ានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅការខិត ខ បន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារ សន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅ ប្រែក្លាយតំបន់ព្រំដែនទៅ ជាតំបន់អភិវឌ្ឍ ការសំរួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជនិងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម។

ក្នុង ជំនួបពិភាក្សាគ្នានោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានរិះរកគ្រប់មធ្យោបាយក្នុងជំរុញកំណើន ពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យបានសំរេចតាមគោលដៅដែលមេដឹកនាំទាំងពីរចង់បាន។
ទន្ទឹម នឹងនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ សម្តេចក៏បានអបអរ សាទរ ចំពោះទិវាជ័យជំនះ២កញ្ញា របស់ប្រទេស វៀតណាម។

ក្នុងជំនួបពិភាក្សាគ្នានោះ ភាគី ទាំងពីរក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេស ទាំងពីរ ដែលនិងត្រូវចុះហត្ថលេខានៅពេលខាងមុន ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការឈានទៅ បោះបង្គោលព្រំដែននៅពេលខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ក៏ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការយាងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ស្តេច យាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ ខាងមុខ។ សម្តេចតេជោ ក៏បានទទួលយកនូវការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា វៀតណាម៕
អត្ថបទ ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation