អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលបើកកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់ខេត្តជាប់ព្រំដែនវៀតណាម
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ ដែលកើតឡើងនាពេលកន្លងទៅរបស់ខេត្ត ជាប់ព្រំដែនប្រទេសវៀតណាម ដើម្បីរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី អភិបាលខេត្ត ស្នងការខេត្តរបស់ប្រទេសកម្ពុជា ដែលជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីក្ដាប់សភាពការណ៍ និងការវិវត្តន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែនរបស់ខេត្តកម្ពុជា ដែលជាប់ព្រំដែនប្រទេសវៀតណាម និងងាយស្រួលដើម្បី រាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសុំគោលការណ៍ដឹកនាំបន្ដទៀត លើបញ្ហាផ្សេងៗដែលបានកើតឡើង និងបញ្ហាអ្វីដែលអាចនឹងកើតឡើង។

បើតាមអគ្គនាយករដ្ឋបាល រហូតមកដល់ពេលនេះ កម្ពុជា-វៀតណាម បានធ្វើការបោះបង្គោលព្រំដែនចំនួន៨៤ភាគរយ ដោយនៅសល់តែ១៤ភាគរយទៀត នឹងត្រូវអនុវត្តបន្ដទៀត។ ប៉ុន្ដែទោះជាយ៉ាងណា ការបោះបង្គោលព្រំដែននេះ នៅតែជាបញ្ហាស្មុគស្មាញលើកត្តាភូមិសាស្ដ្រ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation