ប្រធានរដ្ឋសភាកម្ពុជា គាំទ្រក្រុមហ៊ុនចិនដែលមានគម្រោងអភិវឌ្ឍន៏នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង ក្នុងទឹកប្រាក់ ប្រមាណ២០០លានដុល្លា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៨ សម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាបាន ទទួលជួប លោក កឺ ឈួនបាវ (Mr.Ge Chuanbao) នាយកប្រតិបត្តិក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប (Sang Hai Guo Zhou Group) ។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯក ឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកា ល័យសម្តេចប្រធារដ្ឋសភា បាននាំពាក្យឲ្យដឹងថា នៅក្នុងជំនួប សម្តែង ការគួរសម លោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុម ហ៊ុន ស៊ាងហៃគួស៊ីគ្រុប បានជំរាបសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាថា,នៅពេលដែលលោក បានមកដល់ប្រទេសកម្ពុជា បាន ឃើញនូវការរីកចម្រើនលើគ្រប់វិស័យ ។កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលសម្រាប់ការវិនិយោគ ។

លោក កឺ ឈួនបាវ មានប្រសាសន៏បន្តទៀតថា ក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុបបានត្រៀមលក្ខណៈចុះអនុស្សារណៈជាមួយក្រុមហ៊ុន ឆាយ ឆាយ នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយ ប៉ែត អូរនាង ខេត្តបន្ទាយមាន ជ័យ លើគំរោងថវិកា វិនិយោគ ២០០លានដុល្លា អាមេរិក និងវិនិយោគ លើហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន អគារពាណិជ្ជកម្ម ដែលជាការចូលរួមចំណែកជំរុញនូវកំនើន សេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត និងចូលរួមផ្តល់ការងារដល់ ប្រជាពលរដ្ឋ ខ្មែរធ្វើ កាត់បន្ថយការធ្វើ ចំណាក ស្រុក និងជួយបង្កើន ប្រាក់ចំណូលជីវភាពប្រជាពលរដ្ឋខ្មែរ។

លោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប បានលើក ឡើងទៀតថា ការចូលមកវិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអគារពាណិជ្ជកម្ពុជា នៅកម្ពុជានាពេលខាងមុខនេះគឺជាការអនុវត្តនូវគំរោងអភិវឌ្ឍន៏ផ្លូវសូត្រ គឺផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ ដឹកនាំកំពូលប្រទេសចិន ។ជាមួយគ្នានោះដែរ លោក បានសន្យាជួយជំរុញអ្នកវិនិយោគចិន ផ្សេងទៀតឲ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៏លើក ឡើងថា កម្ពុជា-ចិន គឺជាមិត្តភក្តិ ជាមួយគ្នាយូរលង់មកហើយ ដែលកម្ពុជា-ចិនបានគាំទ្រគ្នានៅគ្រប់កាលៈទេសៈ នៅលើឆាកអន្តរជាតិនិងតំបន់។ កក្តាសន្តិភាពពេញលេញ បានផ្តល់ឲ្យកម្ពុជា មានឱកាសក្នុងការកសាងអភិវឌ្ឍន៏សេដ្ឋកិច្ចបានរីកចំរើន ហើយមានអ្នកវិនិយោគ ទុនជាច្រើន រួមទាំងអ្នកវិនិ យោគទុនចិនបានកំពុងចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងច្រើន។
សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានគាំទ្រគំរោងរបស់ក្រុមហ៊ុន ស៊ាងហៃគួស៊ីគ្រុប ដែលនិងចុះអនុស្សារណៈជា មួយក្រុមហ៊ុនឆាយ ឆាយ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប៉ោយប៉ែត៕ អត្ថបទ៖ វងសុភ័ក្ត្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation