ក្រុមពលរដ្ឋ ២ភូមិសម្តែងក្តីបារម្មចំពោះរថយន្តដឹកដីធ្វើឱ្យស្ពានប៉ាឡេទ្រុឌទ្រោម
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ ៖ ក្រុមប្រជាពលរដ្ឋ២ភូមិនិងព្រះសង្ឃគង់នៅក្នុងវត្ត មានក្តីព្រួយបារម្មចំពោះរថយន្តដឹកដីធ្វើអាជីវកម្មឆ្លងកាត់ស្ពានប៉ាឡេដែលឆ្លងព្រែកមួយកន្លែង ស្ថិតនៅក្នុងភូមិបាក់ធ្មេញនិងភូមិតាប៉ង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានក្តីបារម្មចំពោះរថយន្តដឹកដីធ្វើអាជីវកម្មឯកជនមួយក្រុម របស់លោកឆាត ដែលជាមន្ត្រីកសិកម្មនៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មដឹកដីឆ្លងកាត់ស្ពានប៉ាឡេឆ្លងព្រែក ទៅកាន់វត្តទួលសាគុំ(វត្តអង្គជ្រែ)និងសម្រាប់ប្រជាពលរដ្ឋជាច្រើនភូមិទៀតដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ។ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថាក្រុមរថយន្តដឹកដីខាងលើនេះបានធ្វើអាជីវកម្មបកកាយយកដីខាងត្បូងវត្តខាងលើជាយូថ្ងៃមកហើយ មិនមានអាជ្ញាធរមូលដ្ឋាននិងជំនាញណាមកសួរនាំចំពោះការប៉ះពាលបរិស្ថានការខូចខាតផ្លូវមូលនិធិឃុំនិងស្ពានប៉ាឡេនេះឡើយ។

ការព្រួយបារម្មរបស់ប្រជាពលរដ្ឋខាងលើនេះ លោក ញ៉ាញ់ ជាប ហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅក្នុងការដឹកជញ្ជូនដីឆ្លងកាត់ស្ពាន កន្លងមកលោកបានមកណែនាំ ចំពោះក្រុមគ្រឿងចក្រខាងលើនេះដែរ ប៉ុន្តែក្រុមដឹកដីនេះម្តងឈប់ម្តងលួចធ្វើអាជីវកម្ម បិទបាំងនិងខាងជំនាញ។

សូមបញ្ជាក់ថាក្រុមរថយន្តដឹកដីនេះបានដឹកចេញពីចំណុចខាងត្បូងវត្តទួលសាគុំ(វត្តអង្គជ្រៃ)ស្ថិតនៅក្នុភូមិតាប៉ង ឃុំរលាំងចក ស្រុកសំរោង យកមកចាក់ដីឡូត៍គ្រប់កន្លែងនៅក្នុងភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមននិងចាក់តាមការទិញរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកសំរោងទង៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation