សមាជិកព្រឹសភាអាមេរិក នឹងមកចូលរួមសង្កេតការណ៏បោះឆ្នោត នៅកម្ពុជានាឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE


នៅទីស្តីការក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៩ខែ ឧសភានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិបានទទួលជួបលោក ឌឺក អេរិចស៊ិន(Doug Erick sen) សមាជិកព្រឹទ្ធសភាអាមេរិកនៃរដ្ឋវ៉ាស៊ីនតោន ដើម្បីពិភាក្សាការងារ។

បន្ទាប់ពីចប់ជំនួបសាវនាការឯកឧត្តម មាស គឹមហេង អនុរដ្ឋលេខា ធិការក្រសួងការបរទេសឲ្យដឹងថា នៅក្នុងជំនួបនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោកឌឺកអេរិចសុនសមាជិកព្រឹទ្ធសភាអាមេរិកបានវាយតម្លៃផ្តល់យុត្តិ ធម៌សម្រាប់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់សុខុន ជំរាបជូនគណៈប្រតិភូព្រឹទ្ធសភាអាមេរិកអំពីពីការត្រៀមបោះឆ្នោតជ្រើសតាំងសមាជិក រដ្ឋសភានីតិកាលទី៦នៅថ្ងៃទី ២៩ខែកក្កដាឆ្នាំ២០១៨និងមានគណបក្សនយោបាយច្រើនចូលរួមប្រកួត ប្រជែង ។ឯកឩត្តមទេសរដ្ឋមន្ត្រីបានអរគុណ អាមេរិកផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជា រយៈ ពេល៣ឆ្នាំបន្តទៀត។

នាឱកាសនោះ លោក ឌឺក អេរិចសុនសមាជិកព្រឹទ្ធសភាអាមេរិ មើលឃើញកម្ពុជា មានការអភិវឌ្ឍច្រើន លោកនិងដឹកនាំគណៈប្រតិភូសមាជិកព្រឹសភាអាមេរិក មកចូលរួមសង្កេតការណ៏បោះឆ្នោត នាពេលខាងមុខឆ្នាំ២០១៨។ ជាមួយគ្នានោះ សមាជិកព្រឹទ្ធសភាចង់ឃើញកម្ពុជា -អាមេរិក មានទំនាក់ទំនងល្អ។ លោកបញ្ជាក់ថា គោលនយោបាយលោកត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសហើយគឺគោរពនូវអធិបតេយ្យប្រទេសនានាលើពិភពលោក។

សូមជំរាបថា ដំណើរការបោះឆ្នោតសកលនៅកម្ពុជា នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ខាងមុខនេះ៕



អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation