ក្នុងកិច្ចប្រជុំពេញអង្គស្តីពីចក្ខុវិស័យថ្មី សម្រាប់តំបន់មេគង្គ សម្តេចតេជោបានមានប្រសាសន៍ថា ក្រុមប្រទេសមេគង្គជាប្រទេសរងគ្រោះដោយសារនយោបាយកន្លងទៅច្រើនហើយ ដូច្នេះសុំកុំឲ្យប្រទេសខាងក្រៅលូកដៃទៀត សុំឲ្យប្រទេសមេគង្គអភិវឌ្ឍន៍ និងរស់នៅបានសុខផងបានទេ?
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី១២ កញ្ញានេះដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជ៊ំពេញអង្គស្តីពីចក្ខុវិស័យថ្មី សម្រាប់តំបន់មេគង្គ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅក្នុងឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវ អង់ សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីថៃ សុទ្ធសឹងជាប្រទេសតាមដងទន្លេមេគង្គ។

ក្នុងឱកាសនេះសម្តេចតេជោក៏បានមានប្រសាសន៍ថា កាលពីអតីតកាលបណ្តាប្រទេសជិតខាងយើងនេះមិនត្រូវគ្នាទេ ដោយសារសង្រ្គាម ត្រជាក់ ក្នុងពិធីនេះសម្តេចតេជោបានមានប្រសាសន៍ថា ក្រុមប្រទេសមេគង្គជាប្រទេសរងគ្រោះដោយសារនយោបាយកន្លងទៅច្រើនហើយ ដូច្នេះសុំកុំឲ្យប្រទេសខាងក្រៅលូកដៃ សុំឲ្យប្រទេសមេគង្គអភិវឌ្ឍន៍ និងរស់នៅបានសុខផងបានទេ?


ជាមួយគ្នានេះសម្តេចក៏បានមានប្រសាសន៍អំពីចង់ឲ្យមានការតភ្ជាប់ទំនាក់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការតភ្ជាប់ទំនាក់ទំនងព្រំដែន ដោយគោលបំណងជួយគ្នាទៅវិញទៅមកក្នុងការប្រើប្រាស់ទឹកដើម្បីស្រោចស្រពកសិកម្ម ការជួយយគ្នាដោះស្រាយគ្រោះធម្មជាតិ ក៏ដូចជាភ្លើងឆេះព្រៃជាដើម។



ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋ មន្រ្តីវៀតណាម មានប្រសាសន៍ថា អាស៊ានគឺជាការឯកភាពក្នុងពហុចម្រុះដែលក្នុងនោះរួមទាំង ប្រទេសចំនួន៥ក្នុងតំបន់មេគង្គ ដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការឯកភាពគ្នា ក្នុងការ ចាប់ផ្តើមខាងប្រវត្តិសាស្រ្ត គ្មានការខុសគ្នា ដែលឯកឧត្តមគិតថា ចក្ខុវិស័យរួមរបស់យើងទាំង អស់គ្នា គឺសន្តិភាព ស្ថិរភាព ការសមាហរណកម្ម ដែលពិតប្រាកដណាស់ថា មកដល់ពេលនេះ ពិ សេសនៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ បញ្ហាតភ្ជាប់និងការអភិវឌ្ឍដោយចីរភាព គឺពិត ជាមានសារសំខាន់ខ្លាំងណាស់ នៅក្នុងទិសដៅរបស់យើងទាំងអស់គ្នា។

ឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាមមានប្រសាសន៍ដែរថា ផលប្រយោជន៍របស់បណ្តាប្រទេសមេគង្គ គឺការរួមចំណែកនៅ ក្នុងការកសាងសហគមន៍អាស៊ាន ក្នុងនោះប្រទេសទាំង៥នៅក្នុងតំបន់មេគង្គ ត្រូវតែរួមគ្នាពង្រឹង សន្តិភាព ស្ថិរភាព ក៏ដូចជាការរួមចំណែកដល់ការពង្រឹងសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ អាស៊ានទាំងមូលផងដែរ។

ជាមួយគ្នានេះតំណាងឲ្យវេទិកាសេដ្ឋកិច្ចពិភពលោក បានធ្វើការចាប់អារម្មណ៍ ថា វេទិកាមេគង្គដែលមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ កំពុងទទួលបាននូវ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងដូចជាការចូល រួមរបស់ប្រទេសចិន នៅក្នុងវេទិកាមេគង្គ ឡានឆាងជាដើម។ លោកប្រធានវេទិកាក៏បានវាយតម្លៃ ខ្ពស់ចំពោះវឌ្ឍនភាពដែលតំបន់មេគង្គទាំងមូលសម្រេចបាន ដែលផ្តើមចេញពីការគាំទ្រពីគ្រប់ភាគី ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍរបស់ខ្លួន៕ (​អត្ថបទ និងរូបភាព ហ៊ន សុភ័ក្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation