ក្រុមហ៊ុន Nissan Motor ជប៉ុន កំពុងស្វែងរកដៃគូវិនិយោគលើរថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ហាណូយ៖ នាថ្ងៃពុធ ទី១២ ខែកញ្ញានេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយលោក Yutaka Sanada អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ី និងអូសេអានីនៃក្រុមហ៊ុនNissan Motor Co.
តាមរយៈជំនួបពិភាក្សានេះ ក្នុងនាមក្រុមហ៊ុន Nissan Motor Co. លោក Yutaka Sanada បានថ្លែងអំណរគុណដល់កម្ពុជា ដែល បានផ្តល់ការគាំទ្រកន្លងមកនិងកំពុងបន្តដល់ប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា។


ជាមួយគ្នានេះផងដែរ លោកក៏បានស្វែងរកការគាំទ្រចំពោះគំនិតផ្តួចផ្តើមអាជីវកម្មថ្មីដែលពាក់ព័ន្ធ នឹងរថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជាដែលរួមចំណែកដល់បរិស្ថានល្អផងដែរ។
ដោយបានយល់ព្រមសហការគ្នាលើការអភិវឌ្ឍមធ្យោបាយធ្វើដំណើរ ដើរដោយថាមពលអគ្គិសនី និងការកសាង សមត្ថភាពនៅកម្ពុជា ក្រុមហ៊ុន Nissan បានឱ្យដឹងថា៖ ខ្លួននឹងស្វែងរកគម្រោងជាក់លាក់ទាំងឡាយរបស់ខ្លួន ដើម្បីវិនិយោគ និងដើម្បីការអភិវឌ្ឍដល់កម្ពុជាផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation