ក្រសួងអប់រំបង្ហាញសកម្មភាពគណៈកម្មការកោសល្យវិច័យ ពិនិត្យករណីបេក្ខជនមិនពេញចិត្តនឹងលទ្ធផលប្រឡងបាក់ឌុប
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីសកម្មភាពនៃគណៈកម្មការកោសល្យវិច័យរបស់ក្រសួងដែលកំពុងមមាញឹកក្នុងការពិនិត្យករណីតវ៉ារបស់បេក្ខជនដែលមិនពេញចិត្តនឹងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨។


ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា សមាជិកនៃគណៈកម្មការកោសល្យវិច័យរបស់ក្រសួងកំពុងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១២ កញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងបានរៀបចំគណៈកម្មការកោស ល្យ វិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលប្រឡង ដែលគណៈកម្មការកោសល្យ វិច័យនឹង ចាប់ដំណើរការ ការងារពីថ្ងៃនេះ ក្នុងរយៈពេល ១សប្តាហ៍។

សូមជម្រាបថា ការប្រកាសធ្វើកោសល្យវិច័យលទ្ធផលប្រឡងបាក់ឌុបនេះធ្វើឡើងបន្ទាប់ពី សិស្សប្រឡងបាក់ឌុប ជាង៤០០នាក់មកពីទូទាំងប្រទេស បានលើកគ្នាមកប្តឹងតវ៉ាលទ្ធផលប្រឡងបាក់ឌុប ទៅលើមុខវិជ្ជាគណិតវិទ្យា ទៅកាន់ក្រសួងអប់រំ ដោយពួកគេអះអាងថា កំណែលើមុខវិជ្ជាគណិតវិទ្យានៃការប្រឡងបាក់ឌុបឆ្នាំមានភាពមិនប្រក្រតី ដោយក្នុងនោះសូមប្បីតែម្ចាស់មេដៃមាសសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសមកពីខេត្តកំពត ក៏ធ្លាក់លើមុខវិជ្ជាគណិត វិទ្យានេះដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation