លោកជំទាវ អោង សានស៊ូជី ផ្ញើសារអបអរសាទរនិងសន្យាធ្វើកិច្ចការជាមួយសម្តេចតេជោ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីមីយ៉ាន់ម៉ា-កម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី ១២ សីហានេះ ក្រសួងការបរទេស បានបង្ហាញនូវលិខិតអបអរសាទររបស់ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចំនួនពីរ ដែលមានទាំងលិខិតដើមជាភាសាអង់គ្លេសនិងលិខិតបកប្រែជាភាសាខ្មែរ។

យោងតាមលិខិតអបអរសាទរដែលផ្តល់ដោយក្រសួងការបរទេសបញ្ជាក់ថា លោកជំទាវ អោង សានស៊ូជី បានធ្វើលិខិតនេះ តាំងពីថ្ងៃទី ៣១ សីហាមកម្ល៉េះ ដោយមានខ្លឹមសារទាំងស្រុងថា ៖
«ខ្ញុំមានកិត្តិយសសូមសម្តែងអំណរសាទរជូនចំពោះសម្តេចតេជោ ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សាជាថ្មី និងសូមជូនពរសម្តេចតេជោ និងប្រជាជនកម្ពុជាបន្តទទួលបាននូវការអភិវឌ្ឍន៍ សន្តិភាព និងវិបុលភាព»។


ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធានាជូនចំពោះសម្តេចតេជោថា ក្នុងស្មារតីការបង្រួបបង្រួមអាស៊ានរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នឹងបន្តធ្វើកិច្ចការជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំងក្នុងក្របខណ្ឌទ្វេរភាគី ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិផងដែរ ដើម្បីផលប្រយោជន៍រួមរស់របស់ប្រជាជនយើងទាំងពីរ។
សូមសម្តេចតេជោ មេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ »។

សូមជំរាបថា ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ រហូតមកដល់ ពេលនេះ ដែលរាជរដ្ឋាភិបាលថ្មី និងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភានិតិកាលទី៦ ទើបតែត្រូវបានបង្កើតឡើង ទើបតែមានមួយសប្តាហ៍នោះ បណ្តាប្រមុខរដ្ឋ ,ប្រមុខរដ្ឋាភិបាល,ឥស្សរជនបរទេសជាន់ខ្ពស់ រួមនឹងប្រធានស្ថាប័នធំៗ របស់ពិភព លោកជាច្រើនរូប បានផ្ញើរសារអបអរសាទរជាបន្តបន្ទាប់ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំការបោះឆ្នោតដែល មានប្រជាពលរដ្ឋកម្ពុជាចូលរួមរហូតដល់ជាង៨២ភាគរយនិងអបអរដល់សម្តេចតេជោ ដែលបន្តឈ្នះឆ្នោតនិងបន្តតំណែង ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation