​ សព្វាវុធទំនើបរបស់មហាអំណាច រុស្ស៊ី និង ចិន បង្អួតខ្លួនក្នុងសមយុទ្ធយោធារួមគ្នា
| ព័ត៌មានអន្តរជាតិ
SHARE

សមយុទ្ធយោធារួមគ្នារវាងប្រទេសរុស្ស៊ីនិងចិន ត្រូវបានរាយការណ៏ថា បានប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌកម្រិតខ្ពស់បំផុតចុងក្រោយ របស់កងទ័ពនៃប្រទេសទាំងពីរ។


សមយុទ្ធយោធាជាយុទ្ធសាស្ត្រដែលមានឈ្មោះថា « Vostok-2018 ឫEast-2018» បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញាខាងមុខ ត្រូវបានរាយការណ៍ថា ជាសមយុទ្ធដ៏ធំបំផុតរបស់រុស្ស៊ីក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះ។ កងទ័ពរុស្ស៊ីជាង៣សែននាក់,យន្តហោះជាង១ពាន់គ្រឿង,រថក្រោះ ៣ម៉ឺន ៦ពាន់គ្រឿង និងរថពាសដែកនិងនាវាជិត៨០គ្រឿង កំពុងចូលរួមនៅក្នុងសមយុទ្ធនេះ។


តាមការអញ្ជើញពីសមភាគីរុស្ស៊ី កងទ័ពរំដោះប្រជាជនចិន (PLA) បានចូលរួមក្នុងសមយុទ្ធនេះ ដោយបានបញ្ជូនកងនាវាចម្បាំង ដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ការធ្វើសមយុទ្ធយោធានៅក្រៅប្រទេសទៅកាន់ប្រទេសរុស្ស៊ី។


សមយុទ្ធដែលមានការដឹកនាំបញ្ជាររួមគ្នាដោយរុស្ស៊ីនិងចិននេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីលានហ្វឹកហាត់ Tsugol នៅក្នុង តំបន់ Trans-Baikal ក្នុងប្រទេសរុស្ស៊ី ដែលពោរពេញទៅអាវុធយុទ្ធភ័ណ្ឌទំនើបៗ និងគ្រឿងបរិក្ខារទ័ពដ៏ល្អបំផុតដើម្បីបំរើឱ្យសម យុទ្ធនេះ។


ក្នុងចំណោមគ្រឿងសព្វាវុធយោធាទំនើបទាំងនោះ គេឃើញមមាន ឧទ្ធម្ភាគចក្រខ្នាតយក្សដែលកំពុងល្បីល្បាញ គឺMil Mi-26 ដែលជាឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ដ៏ទំនើប។ ហើយបើយោងតាមលោកអ្នកជំនាញយោធាចិនមួយរូបបានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះ អាចផ្ទុកអ្នកដំណើរបាន១០០នាក់ប្រកបដោយទំនុកចិត្តនិងសុវត្ថិភាពបំផុត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation