ប្រទេសអ៊ីស្រាអែលបានវាយប្រហារដោយដាក់គោលដៅទៅលើទីតាំងកងទ័ពស៊ីរីនៅក្នុងរដ្ឋធានីដាម៉ាស់
| ព័ត៌មានអន្តរជាតិ
SHARE

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ស៊ីរីបានរាយការណ៍អំពីការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលនៅក្បែររដ្ឋធានីដាម៉ាស់ ដោយបាននិយាយថា ប្រព័ន្ធការពារផ្លូវអាកាសរបស់ស៊ីរីបានបាញ់ទម្លាក់មីស៊ីលចំនួន២ដើម។

ទីភ្នាក់ងារព័ត៌មានផ្លូវការបាននិយាយថា ការវាយប្រហារកាលពីយប់ថ្ងៃអង្គារបានដាក់គោលដៅទៅលើទីតាំងកងទ័ពស៊ីរីនៅក្នុងទីក្រុងឃីសវេស (Kisweh) ភាគខាងត្បូងទីក្រុងដាម៉ាស់។
វាត្រូវបានរាយការណ៍ថា មិនមានអ្នកស្លាប់ ឬរងរបួសទេ ប៉ុន្តែក្រុមសង្កេតការណ៍មួយបាននិយាយថា កងកម្លាំងគាំទ្ររដ្ឋាភិបាលយ៉ាងតិច៩នាក់ត្រូវបានសម្លាប់ ដែលរួមទាំងក្រុមយុទ្ធជនគាំទ្រដោយប្រទេសអ៊ីរ៉ង់ផងដែរ។


គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានគាំទ្ររដ្ឋាភិបាលស៊ីរីក្នុងអំឡុងសង្គ្រាមស៊ីវិលរយៈពេល៧ឆ្នាំនេះ ដោយដាក់ពង្រាយទីប្រឹក្សាយោធារាប់រយនាក់ និងក្រុមជីវេពលរាប់ពាន់នាក់នៅក្នុងប្រទេសស៊ីរី។
ភ្លាមៗនោះ ប្រទេសអ៊ីស្រាអែលមិនធ្វើការអត្ថាធិប្បាយចំពោះការរាយការណ៍នោះទេ។


ការវាយប្រហារនោះត្រូវបានរាយការណ៍ថាបានកើតឡើងក្នុងរយៈពេល១ម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ ដោយបាននិយាយថា កិច្ចព្រមព្រៀងនោះបានបង្កើនការឈ្លានពានរបស់អ៊ីរ៉ង់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation