បង្រ្កាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន រកឃើញទាំងអាវុធថែមទៀតនៅស្រុកស្នួល
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថស្រុកស្នួល បានចេញប្រតិបត្តិការបង្ក្រាបការជួញដូរនិងប្រើប្រាស់សារធាតុញៀននៅចំណុចភូមិជីរ៉ាត់ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

លោក វរៈសេនីយ៍ អុល ឆាយ មេបញ្ជាការអាវុធហត្ថស្រុកស្នួល បានអោយដឹងថា ការចុះអនុវត្តនិតិវិធីបង្ក្រាបនេះ គឺមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកគង់ គឹមនី អភិបាលស្រុកស្នួល ដោយមានការសម្របសម្រួលពីអយ្យការសាលាដំបូងខេត្តក្រចេះ លោកធុច បច្ចៈ សន្តិភាព ព្រះរាជអាជ្ញារង ទើបការបង្ក្រាបនេះបានសំរេចជាស្ថាពរកាលវពីវេលាម៉ោង១២និង១០នាទីថ្ងៃ១១កញ្ញា ២០១៨ នៅចំណុចខាងលើ។

លោកបន្តថា ក្នុងករណីបង្ក្រាបគ្រឿងញៀននេះសំរេចបានជាលទ្ធផល ឃាត់បានមនុស្សម្នាក់មានឈ្មោះ ពុធ សុខណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីរ៉ាត់ ឃុំស្រែចាត ស្រុកស្នួលខេត្តក្រចេះ វត្ថុតាងរួមមាន 

ម្សៅក្រាមពណ៌សរ សង្ស័យម៉ាទឹកកក ចំនួន( ៨កញ្ចប់) ធំ៦កញ្ចប់ តូច២កញ្ចប់
ម៉ូតូ ១គ្រឿងម៉ាកC១២៥ ពណ៌ទឹកមាស លាយខ្មៅស្លាកលេខ ក្រចេះ ១D ៨០៥៦
អាវុធខ្យល់កែឆ្នៃ១ដើម,ជញ្ជីងថ្លឹងសារធាតុញៀន១, ថងច្រកសារធាតុញៀនមួយចំនួន។លោកមេបញ្ជាការស្រុកបន្តថា បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តនិតិវិធីបន្ត ។

លោកគង់ គឹមនី អភិបាលស្រុកស្នួល បានមានប្រសាសន៍ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំគណបញ្ជាការឯកភាពស្រុក តែងតែប្រជុំពិភាក្សា និងចង្អុលបង្ហាញដល់មន្ត្រី កងកំលាំង មូលដ្ឋាន អោយយកចិត្តទុក្ខដាក់និងទប់ស្កាត់រាល់អំពើខុសច្បាប់ ដែលសង្គមមិនត្រូវការហើយស្អប់ខ្ពើម ជាពិសេសករណីយ៍ការជួញដូរនិងប្រើប្រាស់សារធាតុញៀន ដែលពាក់ព័ន្ឌនិងភូមិឃុំមានសុវត្ថិភាព ។
លោកបន្តថា នៅក្នុងស្រុកស្នួលនេះ កំលាំងនគរបាលយុត្តិធម៌តែងតែចេញល្បាតគ្រប់ពេលវេលាដើម្បីរក្សាការពារសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងតំបន់ដែនដីដែលលោកគ្រប់គ្រង។

ក្នុងនោះផងដែរ លោកអភិបាលស្រុកក៏បានកោតសរសើរដល់មន្ត្រីកងកំលាំងដែលបានខិតខំបំពេញតួនាទីបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានសំរេច ហើយក៏សំណូមពរដល់ប្រជាពលរដ្ឋសិស្សានុសិស្ស មេត្តាជៀសអោយឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនជាសត្រូវសម្លាប់អាយុជីវិតរបស់យើង ហើយបំផ្លាញអនាគត់យើងផងដែរ៕ អត្ថបទ៖ នាង ចាន់ថា 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation