ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៍នៅចំពោះមុខសម្តេចតេជោថា ប្រទេសកម្ពុជានិងចិនជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជានិងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី១១ ខែកញ្ញានេះបានទួលជួបជាមួយឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន សមាជិកការិយានយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ។ នៅក្នុងជំនូបដែលបានធ្វើឡើងនៅទីក្រុងក្វាងស៊ី ខេត្តណាននីង ប្រទេសចិន ឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៏ស្វាគមន៏សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកកាន់ទីក្រុងណាននីងដើម្បីអញ្ជើញចូលរួមពិព័ណ៌អាស៊ាន ចិន ដែលកម្ពុជាជាប្រទេសកិត្តិយស។ ឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនក៏បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិនផងដែរ។

ឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានគូសបញ្ជាក់ថា មិត្តភាពរវាងកម្ពុជានិងចិនមានយូរលង់ណាស់មកហើយ ឯកឧត្តមបានបន្តថា ប្រទេសយើងទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនេះកាន់តែមានការរីកចំរើន។ ជាមួយគ្នានេះឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានមានប្រសាសន៏អបអរសាទរសម្តេចតេជោដែលបានជាប់ឆ្នោតបន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។


ឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានមានប្រសាសន៏ថា ក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់មានតែសម្តេចតេជោទេដែលជាមេដឹកនាំដែលបានចូលរួមកម្មវិធីពិព័ណ៌អាស៊ាន ចិនបានច្រើនជាងគេបំផុត បានរហូតដល់១១ដងមកហើយ។


ក្នុងឪកាសនេះឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិនបានបញ្ជាក់ថា ប្រទេសកម្ពុជានិងចិនជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជានិងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ហាន់ ជឹង ( Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន បានអោយដឹងថា នៅខែមេសាឆ្នាំក្រោយនេះនៅទីក្រុងប៉េកាំង ប្រទេសចិននឹងមានកម្មវិធីមួយទាក់ទងនឹងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលពេលនោះនឹងអញ្ជើញសម្តេចតេជោទៅចូលរួម។


ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបាន៦ផ្តល់កិត្តិយសដល់ប្រទេសកម្ពុជានៅក្នុងពិធីដ៏មានអត្ថន័យនៅទីក្រុងណានីងនេះ។សម្តេចក៏ក៏បានថ្លែងអំណរគុណផងដែរដល់ប្រធានាធិបតីចិនផងដែរដែលបានផ្តាំផ្ញើសាកសួរសុខទុកនិងបានអបអរសាទរចំពោះសម្តេចដែលបានបន្តដឹកនាំប្រទេសកម្ពុជា។ ក្នុងឪកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ជំរាបជូនខាងភាគីចិនអំពីសភាពការនៅក្នុងប្រទេសកម្ពុជា និងបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានចូលរួមផ្តល់ជំនួយកន្លងមកដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជា។ សម្តេចតេជោក៏បានមានប្រសាសន៏ថាកម្ពុជាបច្ចុប្បន្នមានការរីកចំរើន ម៉ាក្រូសេដ្ឋកិច្ចមានការលូតលាស់។ សម្តេចតេជោក៏បានស្នើសុំអោយប្រទេសចិនបើកចំហរទីផ្សាកសិកម្ម ដើម្បីនាំកសិផលកម្ពុជាមកកាន់ប្រទេសចិន ជាពិសេសបន្ថែមកូតានាំចូលកសិផលពីកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោក៏បានជំរុញអោយអ្នកវិនិយោគចិនបន្ថែមការវិនិយោគនៅប្រទេសកម្ពុជា ចំណែកឯក្រុមហ៊ុនដែលមិនទាន់បានវិនិយោគសូមសិក្សា និងពិនិត្យមើលឪកាសវិនិយោគនៅកម្ពុជា។


ព្រមជាមួយគ្នានេះសម្តេចតេជោរំពឹងថា ភ្ញៀវទេសចរណ៏ចិននឹងមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត។

បន្ទាប់ពីនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបន្តអនុញ្ញាតអោយក្រុមហ៊ុនធំៗចំនួន៦របស់ប្រទេសចិនបានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ដែលក្រុមហ៊ុនទាំងនេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិន ដែលក្នុងនោះក្រុមហ៊ុនភាគច្រើនបានវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង១០ឆ្នាំ ដែលបានវិនិយោគលើវិស័យកសិកម្ម ថាមពល នឹងខ្លះជាក្រុមហ៊ុនដែលចង់វិនិយោគដើម្បីជំរុញការនាំចេញវិស័យកសិកម្ម ។ ក្នុងឪកាសនេះមានក្រុមហ៊ុន១ចង់វិនិយោគអភិវឌ្ឍន៏ព្រលានយន្តហោះនៅខេត្តសៀមរាប ។ ក្រុមហ៊ុនទាំង៦នេះស្ថិតក្នុងសហព័ន្ធសភាពាណិជ្ជកម្មចិនបានជំរាបជូនសម្តេចតេជោអំពីការងាររបស់ក្រុមហ៊ុននីមួយៗនៅក្នងប្រទេសកម្ពុជា និងបានស្នើសុំសម្តេចតេជោអោយបន្តគាំទ្រចំពោះក្រុមហ៊ុនទាំងនេះបន្តទៀត។ ក្នុងឪកាសនេះក្រុមហ៊ុនចំនួន១ក្នុងចំណោម៦នេះដែលមិនទាន់បាន៦វិនិយោគនៅប្រទេសកម្ពុជាបានបញ្ជាក់ជំរាបសម្តេចតេជោថា ចាប់អារម្មណ៏ចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារមើលឃើញអំពីសក្តានុពលរបស់ប្រទេសកម្ពុជា។


ជាការឆ្លើយតបសម្តេចតេជោបានមានប្រសាសន៏សូមអោយក្រុមហ៊ុនដែលបានវិនិយោគរួចហើយនៅប្រទេសកម្ពុជាសូមបន្តការវិនិយោគ ហើយរាជរដ្ឋាភិបាលគឺតែងតែគាំទ្រ មិនថាអ្នកវនិយោគណានោះទេ អោយតែវិនិយោគនៅប្រទេសកម្ពុជាគឺត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល៕ (អត្ថបទ ​៖ ហ៊ន សុភ័ក្រ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation