លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ៖ ជំនួយនិងកិច្ចសហប្រតិបត្តិការទ្វេភាគីចិន-កម្ពុជា ជាកត្តាជម្រុញល្បឿននៃការស្តារ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធនិងអធិការ កិច្ចនាព្រឹកថ្ងៃ ទី១១ ខែកញ្ញានេះលោកជំទាវ កិត្តិសង្ហ បណ្ឌិតឧប នាយករដ្ឋមន្រ្តី ម៉ែនសំអន រដ្ឋ មន្រ្តីក្រសួងទំ នាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភានិងអធិការកិច្ច ជួបសំណេះ សំណាល ជាមួយប្រតិភូ សហ ព័ន្ធយុវជនទូទាំងប្រទេសចិន ដែលដឹកនាំដោយ ឯកឧត្ដម ហើ ជុនកិ (He Junke) ប្រធានសហព័ន្ធយុវជន ទូទាំងប្រទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន។

នៅក្នុងជំនួបពិភាក្សានោះលោក ជំទាវកិត្តិសង្ហបណ្ឌិតម៉ែន សំអន បានរំលឹកអំពី ប្រវត្តិនៃទំនាក់ទំ នង មិត្តភាពរវាងប្រទេសយើង ទាំងពីរកម្ពុជា និងចិន។ ទំនាក់ទំនងមិត្តភាព កម្ពុជាចិនមានប្រវត្តិដ៏យូរលង់តាំងពីបុរាណ កាលមកជា ពិសេស រវាងអតីតអ្នក ដឹកនាំនៃប្រទេសទាំង ពីរ គឺសម្តេចនរោត្តម សីហនុ និងឯកឧត្តមប្រធាន ម៉ៅ សេទុង រួមទាំងបណ្តា‌ ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរ ក្នុងជំនាន់ក្រោយៗ ដែលបានបន្តថែ រក្សាមត៌កនេះ ហើយខិតខំពូនជ្រុំចំ ណងមហា មិត្តភាព កម្ពុជាចិន ឱ្យបន្តរីកចម្រើនឥត ឈប់ឈរ ពីដំណាក់កាលមួយទៅដំណាក់ កាលមួយ និងបានឈានរហូត មកដល់សព្វថ្ងៃ។

លោកជំទាវកិត្តិសង្ហបណ្ឌិតម៉ែន សំអន មាន ប្រសាសន៏លើក ឡើងទៀតថា, ប្រទេសទាំងពីរ (កម្ពុជា-ចិន)បានគាំទ្រគ្នាទៅ វិញទៅមក ជំនះបានគ្រប់ឧបសគ្គដើម្បីសុខសន្តិភាព និងវិបុល ភាព។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ គាំទ្រចិនតែមួយ។ លោកជំទាវកិត្តិសង្ហបណ្ឌិតឧបនាយករដ្ឋមន្ត្រី មានប្រសាសន៏ទៀតថា, ថ្នាក់ ដឹកនាំ នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរ ទស្សនកិច្ចជាប្រចាំ។ ជាក់ស្តែង ថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញដំណើរទៅចូលរួមការតាំង ពិព័រណ៍ចិន-អា ស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ នេះសបញ្ជាក់ពីស្មារតីសាមគ្គី និងសហ ប្រតិ បត្តិការ ល្អរវាងប្រទេសទាំងពីរ។

លោកជំទាវកិត្តិសង្ហបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ ជំនួយ និងកិច្ចសហ ប្រតិបត្តិការទ្វេភាគី រវាងចិន និងកម្ពុជា ជាកត្តាជម្រុញល្បឿន នៃការស្តារនិងអភិវឌ្ឍសង្គមសេដ្ឋ កិច្ចកម្ពុជា ឱ្យសម្រេចបានជោគ ជ័យ និងបានជួយលើកកម្ពស់ជីវវភាព របស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់។
លោកជំទាវកិត្តិសង្ហបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានលើក ឡើងទៀតថា,លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ពិតជារីករាយណាស់ដែល ភាគីសហ ព័ន្ធយុវជនទាំងពីរប្រទេសបានអនុវត្តអនុស្សារណៈ យោគយល់ ដើម្បីរិតចំណងមិត្តភាព រវាងយុវ ជននៃ ប្រទេសយើងទាំងពីរនឹងសូមស្នើភាគីទាំងពីរខិតខំពង្រឹងកិច្ចសហប្រតុបត្តិការជា មួយគ្នាកាន់តែរឹងមាំ។

នាឱកាសនោះដែរឯកឧត្ដម ហើ ជុនកិ (He Junke) ប្រធានសហព័ន្ធយុវជន ទូទាំងប្រទេសនៃសាធារណរដ្ឋប្រជា មានិតចិនមានប្រសាសន៏លើកឡើងថា, នេះជាដំណើរទស្សនកិច្ចលើកទី១មក ប្រទេសកម្ពុជា ។សហព័ន្ធយុវជនប្រទេសចិន មានកិច្ចសហការជាមួយសហ ភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តមហ៊ុន ម៉ានី ដែលមានកិច្ច សហការធំទូ លាយសំដៅលើការងារយុវជន ហើយបានជំរុញឲ្យយុវជនកម្ពុជា និងវិន កាន់តែជិតស្និទ្ធជាមួយ គ្នា ។ថ្នាក់ដឹកនាំចិន សង្ឃឹមថាយុវជន ចិន កម្ពុជានិងបន្តកិច្ច សហការយ៉ាងស៊ីជម្រៅជាមួយ គ្នា ៕ អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation