ស្វែងយល់ពីវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ដែលនឹងប្រារព្ធធ្វើក្នុងទីក្រុងហាណូយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការចូលរួមការតាំងពិព័រណ៍ នៅក្រុងណាននីង នៃខេត្តក្វាងស៊ី ប្រទេសចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នោះ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តដំណើរទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ាន (វេទិកា WEF ASEAN ) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមានគណៈប្រតិភូ អមដំណើររួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងសមាជិករាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង។

ក្រសួងការបរទេសកម្ពុជាបានប្រកាសឱ្យដឹងកាលពីថ្ងៃ១០កញ្ញាថា វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ានដែលវៀត ណាមជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ« ៤ ចុច ០ សហគ្រិនភាពនិងបដិវត្តឧស្សហកម្មលើកទី៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី ១២និង១៣ កញ្ញា ។ក្រសួងការបរទេសបន្តថា សេចក្ដីប្រកាសបន្តថា វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំនេះ នឹងជាឱកាសដ៏ល្អ មួយទៀត សម្រាប់មេដឹកនាំ រដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សា អំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្ត ឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរក មធ្យោបាយ ដើម្បីប្រើប្រាស់ នវានុវត្តន៍ និងការសហការរវាង រដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហា ប្រឈមទាំងនោះ។

ដោយទ្បែកមន្ត្រីជាន់ខ្ពស់១រួបដែលអមដំណើរសម្តេចទៅចូលរូមក្នុងពិធីនោះបានថ្លែងប្រាប់ស៊ីអិនស៊ីថា វេទិកា WEF ASEAN ក្រោមប្រធានបទបដិវត្តន៍ឧស្សាហកម្ម 4.0 ជាវេទិកាសេដ្ឋកិច្ចដ៍សំខាន់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ប៉ុន្តែ ប្រទេសកម្ពុជាមិនគប្បីជំរុញខ្លាំងខ្លានូវបដិវត្តន៍ឧស្សាហកម្ម 4.0 នោះទេ ដោយហេតុថា កម្ពុជាយើងមានប្រភពធនធាន មនុស្សមិនទាន់សំបូរសំរាប់កិច្ចការនេះនៅទ្បើយ យើងត្រូវដំណើរការអនុវត្តន៍ឧស្សាហកម្ម 4.0 តាមរបៀបជាក់ស្តែងរបស់ យើងនិងត្រូវខិតខំបណ្តុះបណ្តាលគុណភាពធនធានមនុស្សអោយយល់ដឹងស៊ីជំរៅលើកិច្ចការនេះទើបអាចនំាប្រយោជន៍ជូនកម្ពុជាបាន។

ជាមួយគ្នានេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញនាថ្ងៃម្សិលមិញ បានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ថ្នាក់ដឹកនាំ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន រួមនឹងមេដឹកនាំមកពីបណ្តាប្រទេសមួយចំនួន នឹងពិភាក្សាផ្តោតលើបច្ចេកវិទ្យាថ្មីៗ

ដោយឡែក ឯកឧត្តម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជាបានបញ្ជាក់ប្រាប់ស៊ីអិនស៊ី ថា រដ្ឋាភិបាលរបស់លោក ដែលជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ២៧ ស្តីពីអាស៊ាន នឹងគោរពអញ្ជើញសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាដើម្បីថ្លែងសុន្ទរកថាដ៍ពិសេសមួយក្នុងវេទិការនេះ ដោយហេតុថា កម្ពុជាជាប្រទេសមួយមានសេដ្ឋកិច្ចលូតលាស់ជាងគេ ក្នុងចំណោមបណ្តារប្រទេសទំាង១០នៅអាស៊ាន។

មុនពេលវេទិកានេះនឹងប្រារព្ធឡើងនាថ្ងៃស្អែកឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្តី្រនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម ប្រាប់សារពត៍មានក្នុងស្រុកនៃប្រទេសគាត់ថា វាគឺជាវេទិកាដ៍ធំមួយនិងប្រកបដោយកិត្យនុភាព ក្នុងតំបន់ដែលទាក់ទាញនូវការ ចូលរួមពីសំណាក់មេដឹកនាំជាន់ខ្ពស់ក្នុងតំបន់បណ្តារអង្គការអន្តរជាតិផ្សេងៗនិងប្រធានក្រុមហ៊ុនជំនួញលំដាប់ល្បីល្បាញ លើពិភពលោកយើង។

តាមប្រភពសារពត៍វៀតណាមអោយដឹងថា វេទិកា WEF ASEAN និងត្រូវប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលសន្និសិទជាតិ ហាណូយ នៅថ្ងៃទី១១ ដល់១៣ កញ្ញា ២០១៨ ដែលវេទិការនេះ រូមមានកិច្ចប្រជុំ ប្រមាណ៦០ ជាវេទិកាសំរាប់ដឹកនំាប្រទេស និងក្រុមហ៊ុន ធំៗលើពិភពលោកចែករំលែកទស្សន :នយោបាយជូនគ្នាទៅវិញទៅមក និងឆ្លៀតឪកាសដោះស្រាយបញ្ហា ធ្វើអត្តសញ្ញាណប័ណ្ណ របៀបបដិវត្តន៍ឧស្សាហកម្ម 4.0 សំរាប់បណ្តារប្រទេសអាស៊ាននិងតំបន់ ។

សូមបញ្ជាក់ថា ក្រៅចូលរួមកិច្ចប្រជុំនានាក្នុងវេទិកា WEF ASEAN នេះ សម្តេចតេជោ នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីស្រីលង្កា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃ វេទិកាសេដ្ឋកិច្ចពិភពលោក ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation