រយៈពេល ៨ខែ ឆ្នាំនេះ គ្រោះធម្មជាតិបានសម្លាប់ពលរដ្ឋកម្ពុជាប្រមាណ១៤០នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ក្នុងឆ្នាំ២០១៨នេះ គ្រោះមហន្តរាយធម្មជាតិ បានកើតមានច្រើន បើធៀបនឹងបណ្តាឆ្នាំមុនៗ។


របាយការណ៏ដដែលបង្ហាញថា ក្នុងរយៈពេល៨ខែ ខ្យល់កន្ត្រាក់ និង រន្ទះបាញ់ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋជិត ១០០នាក់ ដែលក្នុងនោះ ខ្យល់កន្ត្រាក់បានកើតមានឡើង១៦៦ លើក សម្លាប់មនុស្សចំនួន ៦នាក់ ខណៈដែល រន្ទះបាញ់បានសម្លាប់មនុស្ស ចំនួន៨៨នាក់។


ក្រៅពីគ្រោះធម្មជាតិទាំងពីរ គ្រោះទឹកជំនន់ដែលកើតមានឡើងចាប់តាំងពីក្រោយចូលឆ្នាំខ្មែរ ហើយបានអូសបន្លាយរហូតមកដល់ ពេលនេះ នៅក្នុងខេត្តមួយចំនួននាភាគខាងលិចប្រទេស ដូចជា ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, និងកំពង់ស្ពឺ ធ្វើឲ្យស្ទឹង បឹងបួរ អាងទឹក មាន ការជន់លិច ប៉ះពាល់ ខូចខាតទ្រព្យសម្បត្តិប្រជាជនមានដូច ជា ផ្ទះសម្បែង ស្រូវ និងដំណាំដាំដុះផ្សេងៗ ទៀត រួមនឹងសម្បត្តិសាធា រណៈជាច្រើនទៀត ដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធធារាសាស្ត្រជាដើម ជាពិសេសជំនន់ទន្លេមេគង្គបាន វាយប្រហារខេត្តស្ទឹងត្រែង ក្រចេះ ត្បូវឃ្មុំ កំពង់ចាមនិងខេត្តព្រៃវែង ដែលបណ្តាលឱ្យមនុស្ស ៤៤នាក់ស្លាប់ដោយការលង់ទឹក។
រីឯខេត្តតាមមាត់សមុទ្រមាន ខេត្តព្រះ សីហនុ,កោះកុង,និងខេត្តកំពត ប៉ះពាល់ និងលិចដុំៗផ្លូវលេខ៤៨ នៅក្នុងខេត្តកោះ កុងប្រវែង១៥០ គីឡូ ម៉ែត្ររយៈ ពេល៣ ខែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះមហន្តរាយរយៈពេល៨ខែនាឆ្នាំ ២០១៨មានការប៉ះពាល់ ២២រាជធានី-ខេត្ត និង៩១ស្រុកខណ្ឌក្រុង, ៤១១ឃុំ -សង្កាត់, ប្រជាពលរដ្ឋរងគ្រោះជាង១២ម៉ឺនគ្រួសារ ដែលស្មើជាង៥៣ម៉ឺននាក់ ហើយក្នុង នោះប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពជាង១ម៉ឺនគ្រួសារ។


របាយការណ៏នេះក៏បង្ហាញលម្អិតថា ក្រៅពីសម្លាប់ជីវិតប្រជាពលរដ្ឋ៤៤ នាក់ គ្រោះទឹកជំនន់បាននបង្ករផលប៉ះពាល់ ស្រូវចំនួន ជាង៨ម៉ឺនហិកតា នឹងធ្វើឱ្យខូចខាតប្រមាណជាង៣ម៉ឺនហិកតា,ប៉ះពាល់ដំណាំរួមផ្សំជាង១ម៉ឺនហិកតា ខូចខាតប្រមាណ៥ពាន់ ហិកតានិងលិចខូចផ្លូវជនបទប្រមាណ១៣១៧គីឡូម៉ែត្រ។

សូមជំរាបថា របាយការណ៏សរុបពីគ្រោះមហន្តរាយធម្មជាតិនេះ ត្រូវបានបង្ហាញ នៅក្នុងកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១០ខែកញ្ញាឆ្នាំ ម្សិលមិញនេះ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុ ប្រធានទី១គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕ (អត្ថបទ៖វងសុភ័ក្ត្រ )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation