សម្តេចតេជោ នឹងថ្លែងសុន្ទរកថាដ៍សំខាន់មួយក្នុងឱកាស WEF ASEAN នៅហាណូយនាថ្ងៃ១៣ កញ្ញាខាងមុខ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជាមានប្រសាសន៍ប្រាប់ស៊ីអិនស៊ីកន្លងមកនេះថា រដ្ឋាភិបាលរបស់លោកដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកស្តីពីអាស៊ាននិងគោរពអញ្ជើញសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទ្បើងថ្លែងសុន្ទរកថាដ៍ពិសេសមួយនាសម័យប្រជុំនេះដោយហេតុថា កម្ពុជាជាប្រទេសមួយមានសេដ្ឋកិច្ចលូតលាស់ជាងគេ ក្នុងចំណោមបណ្តារប្រទេសទំាង១០នៅអាស៊ាន។

សូមបញ្ជាក់ថា សម័យប្រជុំកំពូលសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN) និងប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាមពីថ្ងៃ១១ ដល់១៣កញ្ញានេះ ដោយត្រូវបានលោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្តី្រនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមប្រាប់សារពត៍មានក្នុងស្រុកនៃប្រទេសគាត់ថា វាគឺជាវេទិកាដ៍ធំមួយនិងប្រកបដោយកិត្យនុភាព ក្នុងតំបន់ដែលទាក់ទាញនូវការចូលរួមពីសំណាក់មេដឹកនាំជាន់ខ្ពស់ក្នុងតំបន់បណ្តារអង្គការអន្តរជាតិផ្សេងៗនិងប្រធានក្រុមហ៊ុន ជំនួញលំដាប់ល្បីល្បាញលើពិភពលោកយើង។

ដោយទ្បែកមន្ត្រីជាន់ខ្ពស់១រួបដែលអមដំណើរសម្តេចទៅចូលរូមក្នុងពិធីនោះបានថ្លែងប្រាប់ស៊ីអិនស៊ីថា វេទិកា WEF ASEAN ក្រោមប្រធានបទបដិវត្តន៍ឧស្សាហកម្ម 4.0 ជាវេទិកាសេដ្ឋកិច្ចដ៍សំខាន់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ប៉ុន្តែប្រទេសកម្ពុជាមិនគប្បីជំរុញខ្លាំងខ្លានូវបដិវត្តន៍ឧស្សាហកម្ម 4.0 នោះទេ ដោយហេតុថា កម្ពុជាយើងមានប្រភពធនធានមនុស្សមិនទាន់សំបូរសំរាប់កិច្ចការនេះនៅទ្បើយ យើងត្រូវដំណើរការអនុវត្តន៍ឧស្សាហកម្ម 4.0 តាមរបៀបជាក់ស្តែងរបស់យើងនិងត្រូវខិតខំបណ្តុះបណ្តាលគុណភាពធនធានមនុស្សអោយយល់ដឹងស៊ីជំរៅលើកិច្ចការនេះទើបអាចនំាប្រយោជន៍ជូនកម្ពុជាបាន។

តាមប្រភពសារពត៍វៀតណាមអោយដឹងថា កិច្ចប្រជុំកំពូល WEF ASEAN និងត្រូវប្រព្រឹត្តទៅនៅមជ្ឃមណ្ឌលសន្និសិទជាតិហាណូយនៅថ្ងៃទី១១ ដល់១៣ កញ្ញា ២០១៨ ក្រោមប្រធានបទ “អាស៊ាន 4.0 : ស្មារតីអាជីវកម្មនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤”។
សម័យប្រជុំកំពូលនេះរូមមានកិច្ចប្រជុំប្រមាណ៦០ ជាវេទិកាសំរាប់ដឹកនំាប្រទេសនិងក្រុមហ៊ុនធំៗលើពិភពលោកចែករំលែកទស្សន:នយោបាយជូនគ្នាទៅវិញទៅមក និងឆ្លៀតឪកាសដោះស្រាយបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណរបៀបបដិវត្តន៍ឧស្សាហកម្ម 4.0 សំរាប់បណ្តារប្រទេសអាស៊ាននិងតំបន់ ៕

អត្តបទ ៖ លោក ខៀវ កូទ្បា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation