គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ជូនអង្ករផ្កាម្លឹះដែលមានតម្លៃ១លានដុល្លាជូនដល់ សម្តេចតេជោ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោនាយករដ្ឋមន្រ្តី នាល្ងាចថ្ងៃទី១០កញ្ញា បន្ទាប់ពីបានជួបសំណេះសំណាលជាមួយសិស្សនិស្សិតកម្ពុជាហើយនោះ សម្តេចបានបន្តអនុញ្ញាតឲ្យ ឯកឧត្តម លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសំដែងការគួសម
ក្នុងជំនួបសំដែងការគួរសម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋា ភិបាលកម្ពុជា ឯកឧត្តម លូ ស៊ីនសឺ លេខាធិការ នៃគណះកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ ស្វយ័ត ជនជាតិជ័ងក្វាងស៊ី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ និង គណះប្រតិភូ ដែលបានអញ្ជើញចូលរួមពិព័រណ៌ចិន អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង ប្រទេសចិន ហើយដែលក្នុងរយះពេលកន្លងមកនេះ សម្តេចបានអញ្ជើញចូលរួមចំនួន១១លើក មកហើយ។ ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ឯកឧត្តមសូមចូលរួមផ្តល់ជូនអង្ករ ផ្កាម្លឹះដែលមានតម្លៃ១លានដុល្លាអាមេរិក ជូនដល់សម្តេចនិងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម បន្តថា ឯកឧត្តមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា ក្នុងនោះរួមទាំងបញ្ហា គ្រោះទឹកជំនន់កាលពីពេលថ្មីនេះ។ ឯកឧត្តមបន្តថា ដោយសារការតាំងពិព័រណ៌ឆ្នាំ២០១៨នេះ មានលក្ខណះពិសេស គណះកម្មាធិការពិព័រណ៌បានអញ្ជើញបណ្តាប្រទេស ពីតំបន់អាហ្រ្វីក ដែល ជាប្រទេសក្នុងសូត្រសមុទ្ររបស់ចិន ដែលមានអត្ថន័យដ៏ទូលំទូលាយ ដែលមានការចូលរួមតាំង ពិព័រណ៌រហូតដល់ជាង៦ពាន់៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម។

ជាការឆ្លើយតប សម្តេចសូមទទួលនូវការរីករាយ ដែលរដ្ឋាភិបាលនិងប្រជាជនតំបន់ ស្វយ័តជនជាតិជ័យក្វាងស៊ី ដែលបានសំរេចឧបត្ថម្ភអង្ករដែលមានតម្លៃ ១លានដុល្លាជូនដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសចំពោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់។ សម្តេចមានប្រសាសន៍បញ្ជាក់បន្ថែមថា សម្តេចនិងយកអង្ករទាំងនេះ ជូនដល់កាកបាទក្រហម កម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិទឹក ជំនន់ទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
រូបភាព និង អត្ថបទ ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation