មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនបានចាត់ទុកគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាឃាតករបិទមុខហើយវាបានសម្លាប់ពលរដ្ឋកម្ពុជាជារាងរាល់ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធានទីមួយអាជ្ញាធរមីនបានថ្លែងក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះមីនពីសង្គ្រាមដែលបានប្រារពធ្វើឡើងនៅព្រឹកថ្ងៃ ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ក្នុងភូមិ តេន ឃុំ យ៉ាទុង ស្រុក អូរយ៉ាដាវ និងភូមិតាអង១ ឃុំ តាអងស្រុកកូនមុំ ដែលមានប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងភូមិឃុំទាំងពីខាងលើប្រមាណជិត ១០០០នាក់ ថា គ្រាប់មីននិងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាឃាតករបិទមុខហើយវាបានសម្លាប់ពលរដ្ឋកម្ពុជាជារាងរាល់ថ្ងៃ។ ឯកឧត្តមបន្តថា៖កាលពីជាង ៣០ឆ្នាំមុន សង្គ្រាមរ៉ាំរ៉ៃបានកើតនៅក្នុងប្រទេសកម្ពុជា ។ហើយក្រោយពីចប់សង្គ្រាមនោះមករយៈពេលជាង ២០ឆ្នាំមកនេះ គឺរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកំពុងតែនៅសេសសល់រាយប៉ាយជាច្រើនកន្លែង ហើយបានបន្សល់ទុកមរត៌កដ៏ធ្ងន់ធ្ងរ ក្នុងឆ្នាំ ១៩៩៦ គឺជាឆ្នាំដែលប្រជាពលរដ្ឋខ្មែររងគ្រោះច្រើនជាងគេ ចំនួនជាង ៤.០០០នាក់ បានពិការភាព និងរងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ហើយកេរ្តិ៍មរតកពីសង្គ្រាមនេះ គឺបានបន្សល់ទុកនូវគ្រាប់បែក និងសំណល់មិនទាន់ផ្ទុះដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងបោសសំអាត។


ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ៖ ថ្វីត្បិតតែរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយបានប្រឹងប្រែងយ៉ាងខ្លាំងទៅលើសកម្មភាពរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដីនៃប្រទេសកម្ពុជា រយៈពេលជាង ២០ឆ្នាំមកហើយក្តី ក៏គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបង្កគ្រោះថ្នាក់ និងគំរាមកំហែងប្រជាពលរដ្ឋនៅឡើយ បើទោះជាចំនួនអ្នករងគ្រោះដោយសារគ្រាប់មីនបានថយចុះនៅក្រោម ២០០នាក់ ក្នុងមួយឆ្នាំៗ ហើយក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានក្តីកង្វល់ ។ បើតាមការស្រាវជ្រាវ គឺកម្ពុជាមានផ្ទៃដីប្រមាណជាង ២.៧៤០គីឡូម៉ែត្រក្រឡា ដែលសង្ស័យថា អាចមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាទើបតែបោសសំអាតមីននៅលើផ្ទៃដីប្រមាណជិត ២.០០០គីឡូម៉ែត្រក្រឡា ហើយកម្ពុជា មានផែនការរំដោះមីនចេញពីផ្ទៃដីឱ្យមានសុវត្ថិភាពទាំងស្រុងក្នុងឆ្នាំ ២០២៥ ៕ ទន្ទឹមនឹងផែនការរបស់រាជរដ្ឋាភិបាលក្នុងផែនការរំដោះមីននេះ ខណៈពេលបច្ចុប្បន្ន ឯកឧត្តម ក៏បានស្នើសុំឲ្យបងប្អូនបន្តការប្រុងប្រយ័ត្នការពារខ្ពស់ ជៀសឲ្យឆ្ងាយ និងរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាបន្ទាន់ ក្នុងករណីឃើញ ឬសង្ស័យថាជាគ្រាប់មីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។


ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរីបានឲ្យដឹងថា នៅក្នុងខេត្តរតនគិរីមានចម្ការគ្រាប់បែកចង្កោម ចំនួន ១០០ចម្ការគ្របដណ្ដប់លើផ្ទៃដីគីឡូមែត្រក្រឡា។ចំនួនចម្ការគ្រាប់ទាំងនេះគឺបានបោសសម្អាតរួចចណនួន ៥១ចម្ការ រំដោះផ្ទៃដីបានចំនួនជាង ៤គីឡូមែតករក្រឡា គិតចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៧។ ដោយឡែកឆ្នាំ២០១៨ នេះខេត្តបានធ្វើការបោសសម្អាតគ្រាប់បែកចង្កោមចំនួន ៧ចម្ការ ដែលមានផ្ទៃដីរំដោះបាន ១លាន ១សែន ២ម៉ីន ៤ពាន់ ម៉ែត្រការេ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation