សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលទើបបង្កើតថ្មីៗ អញ្ញើញចូលរួមជាប្រទេសកិត្តិយស ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៥
| ព័ត៌មានជាតិ
SHARE

តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃ សាធារណ រដ្ឋប្រជាមានិតចិន. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមបើកពិព័ណ៍ អាស៊ាន-ចិនលើកទី១៥ ដែលប្រព្រឹត្តិទៅពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ។

អមដំណើរសម្តេចតេជោ មានឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឥស្សរជនរាជរដ្ឋាភិបាលដទៃទៀត រួមនឹងធុរជន ពីសភាពាណិជ្ជកម្ម កម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្ម។

ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រ សមុទ្រសតវត្សទី២១ និងនវានុវត្ត សហគមន៍ចិន-អាស៊ាន» នឹងបង្ហាញផលិតផលផ្សេងៗគ្នា ជាច្រើនដែលនាំពីប្រទេសអាស៊ាន និងចិន ដើម្បីជម្រុញ កិច្ច សហ ប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យ កាន់ តែប្រសើរ ឡើង។

បើតាមឯកឧត្តម ស៊្រី ថាមរ៉ុង្គ បានឱ្យដឹងដែរថា នៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញ ថ្លែង សុន្ទរកថា គន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគ រវាង អាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពល មកកាន់តំបន់អាស៊ាន។

ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ហាន់ ចឹង ឧបនាយ ករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំង អញ្ជើញ ទស្សនា សាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។
អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និង ទទួល ការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី,ថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗនិងនាយក ប្រតិបត្តិ នៃ ក្រុម ហ៊ុ ននានា របស់ចិន ព្រមទាំងនឹងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ចិន ផងដែរ។

គួរកត់សម្គាល់ថា ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង សំខាន់គឺដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ចនិងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ដើម្បីស ម្រេចឲ្យ បាននូវគោល ដៅវិនិយោគ ទុន ក្នុងទំហំទឹកប្រាក់១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់ អា ស៊ាន ទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ ២០២០។

តាមកម្មវិធីដែលគ្រោងទុក បន្ទាប់ពីអញ្ជើញចូលរួមបើកពិព័រណ៍អាស៊ាន-ចិនលើកទី១៥នៅទីក្រុងណាន់នីង ប្រទេសចិន សម្តេចតេជោ នឹងចាកចេញ ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកា សេដ្ឋ កិច្ច ពិភពលោកជាបន្តទៀត ហើយបើមិនមានការប្រែប្រួលទេ សម្តេចនឹងអញ្ជើញនិវត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅរសៀល ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation