មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិប្រាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តរតនគិរីទាំងអស់ឲ្យចេះស្រឡាញ់ព្រៃឈើ
| ព័ត៌មានជាតិ
SHARE

រតនគិរី: ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងកងកម្លាំងក្នុងខេត្តរតនគិរីទាំងមូល ឲ្យចេះស្រលាញ់ព្រៃឈើ និង ជួយដាំកូនឈើឡើងវិញវិញ បន្ទាប់ពីមានការបាត់បង់កន្លងមក។ ពីព្រោះព្រៃឈើមានតម្លៃធំធេងសម្រាប់មនុស្សជាតិ ជាសសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពកំណើនសេដ្ឋកិច្ច។ ដូច្នេះយើងត្រូវរួមគ្នា ថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ នាំគ្នាជួយដាំដើមឈើ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំពាវនាវបែបនេះក្នុងឱកាសអញ្ចើញចុះដាំកូនឈើជាច្រើនរយដើម មានប្រភេទកូនឈើត្របែកព្រៃ បេង នាងនួន ឈើទាល កកោះ ក្រញូង ក្នុងបរិវេណវត្ត អូរយ៉ាដាវ ស្ថិតភូមិអ៊ុន ឃុំលំជរ ស្រុកអូយ៉ាដាវ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងបន្ដរទៀតថា រាប់រយពាន់ឆ្នាំទៅមុខទៀត យើងនៅតែរស់រានមានជីវិតត្រូវមានដើមឈើ មានធម្មជាតិ មានស្ទឹង មានទឹក មានបឹង ។ ដូច្នេះយើងមិនត្រូវបំផ្លាញក្នុងជំនាន់របស់យើងឲ្យអស់នោះទេ ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា ដើមឈើមានសារៈសំខាន់ណាស់សម្រាប់អាយុជីវិតរបស់យើងដោយជួយហៅទឹកភ្លៀង ជាពិសេសជួយការពារនូវគ្រោះធម្មជាតិ ការពារខ្យល់ព្យុះ និងកាត់បន្ថយនូវល្បឿនទឹកជំនន់ ។


មន្ត្រីជាន់ខ្ពស់រូបនេះបានស្នើរដល់លោកយាយលោកតាលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងពិធីដាំកូនឈើនេះ សូមបង្កើននូវការដាំបន្តទៀតនិងជួយថែរក្សាតាំងអស់គ្នាជៀសវាងការកាប់បំផ្លាញព្រោះថាប្រភេទឈើដែលដាំនៅក្នុងពេលនេះគឺជាប្រភេទឈើដែលកម្រដូច្នេះហើយយើងទាំងអស់គ្នាត្រូវជួយការពារនិងអភិរក្សទុកសម្រាប់ដល់កូនចៅជំនាន់ក្រោយៗបានដឹងនិងបានស្គាល់ប្រភេទឈើទាំងអស់នេះ។ជាងនេះទៅទៀត ឯកឧត្តម លី ធុជ បានសុំឲ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយដល់សិស្សានុសិស្សទាំងអស់ឲ្យយល់ច្បាស់ពីអត្ថប្រយោជន៍របស់ព្រៃឈើឲ្យបានទូលំទូលាយ៕(ប៉េស សារី)  


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation