អនុប្រធានក្រុមការងារថ្នាក់កណ្តាលបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកលំផាត់គ្រប់លំដាប់ថ្នាក់ដែល បានខិតខំប្រឹងប្រែងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតភ្លូកទឹកភ្លូកដី
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ មានប្រសាសន៍ក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦របស់ស្រុកលំផាត់នាព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៨ ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិង​ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរីបានរកោតសសើរនិង វាយ​តម្លៃ​ខ្ពស់​​ចំពោះការខិតខំប្រឹងប្រែងយកចិត្ដទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារគណបក្ស​គ្រប់​លំ​ដាប់​​ថ្នាក់ គណៈកម្មាធិការបក្សក្រុង ស្រុក ​គណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងមន្ត្រី​គណបក្ស​គ្រប់ជាន់ថ្នាក់ រួម​ជា​មួយសមាជិកសមាជិកាគណបក្សទាំងអស់ដែលបាន​ខិតខំយកចិត្តទុកដាក់​ចូលរួមអនុវត្ត​ការងារ​បក្ស​កន្លងមក ឱ្យ​ទទួល​​​បាន​​ជោគជ័យ​គួរជាទីមោទនៈនាពេលនេះ។


ឯកឧត្តមបន្តថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា​ដែលយើង​ទទួល​បាន​នេះ ​គឺ​បាន​​​មក​ពីការខិតខំរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងកាយ ចិត្ត
ពេលវេលា ព្រមទាំងសម្ភារថវិកា ដើម្បីបុព្វហេតុគណបក្ស ក៏ដូចជាដើម្បីប្រទេសជាតិយើងទាំងអស់គ្នា។


ជាមួយគ្នា​ឯកឧត្តមបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្ដទុកដាក់របស់មន្ត្រីរាជការ ថ្នាក់ដឹក នាំដែលជាសមាជិកគណបក្សប្រជាជន​នៅគ្រប់ស្ថាប័ន​/​អង្គភាព-​មន្ទីរជំនាញជុំវិញខេត្ដ កងកម្លាំងប្រដាប់អាវុធ គ្រប់​​ថ្នាក់គ្រប់ផ្នែក រដ្ឋបាល ក្រុងស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលបាន​ខិតខំចូលរួមកសាងស្នាដៃជាច្រើនក្នុងមន្ទីរ អង្គភាពរបស់ខ្លួននិងរួមចំណែកការអភិវឌ្ឍខេត្ដ ទទួលបានលទ្ឋផលល្អដូច​ជា៖ ការថែរក្សាការពារ​សន្ដិសុខ​សណ្ដាប់​​​ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមមានស្ថិរភាពល្អ ធ្វើឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងរាស្ត្រនីតិកាលទី ៦ ឆ្នាំ២០១៨ នេះ បាន​ប្រព្រឹត្ត​ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ឯកឧត្តមបានជំរុញឱ្យមន្រ្តីគណបក្សក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងស្រុកលំផាត់ត្រូវយកចិត្តទុកដាក់ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យល្អជាងមុន សកម្មជាងមុន មានប្រសិទ្ធភាពជាងមុន៕ (ប៉េស សារី)​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation