ការយល់ដឹងពីបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីបានបំពេញកាតព្វកិច្ចអោយបានត្រឹមត្រូវ និងជៀសវាងការពិន័យជាប្រាក់ ឬការដាក់ទោសទណ្ឌ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ នេះជាការលើកឡើងពីសំណាក់មន្រ្តីជំនាញពន្ធដារ គ្រាដែលជួបជុំគ្នាផ្សព្វផ្សាយដល់ទៅដល់ម្ចាស់សហគ្រាសជាប់ពន្ធតូច និងមធ្យមដែលមាននៅក្នុងខេត្តកំពង់ស្ពឺប្រមាណជា៣០០នាក់ កាលពីពេលថ្មីៗនេះនៅបុរីសុវណ្ណ ស្ថិតក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ។

លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្ត បានអោយដឹងថា វឌ្ឍនភាពនៃកំណែរទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ បទបង្ហាញស្តីពីការធ្វើបច្ចុប្បន្នភាព បទប្បញ្ញត្តិថ្មីៗ ស្តីពីច្បាប់សារពើពន្ធបទបង្ហាញស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ បទបង្ហាញស្តីពីវិធានវិក័យបត្រ, បទបង្ហាញស្តីពីអាករតម្លៃបន្ថែម និងមានសំនួរចម្លើយរបស់ អ្នកចូលរួមគឺដើម្បីអោយមានការយល់គ្នាក្នុងការអនុវត្តន៍ភារកិច្ចនិងកាតព្វកិច្ច។

ហើយអ្វីដែលសំខាន់ក្នុងការជួបជុំគ្នាផ្សព្វផ្សាយនេះគឺបានបង្ហាញនូវ គោលបំណងអោយម្ចាស់អាជីវកម្មកាន់តែយល់ច្បាស់បន្ថែមទៀតចំពោះវប្បធម៌ក្នុងការបង់ពន្ធ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដើម្បីបានបំពេញកាតព្វកិច្ចអោយបានត្រឹមត្រូវ និងប្រកាសបង់ពន្ធបានទាន់ពេលវេលា និងយល់ច្បាស់បន្ថែមទៀតអំពីច្បាប់ ប្រកាស នីតិវិធី និងបែបបទនានាពាក់ព័ន្ធដល់ការបង់ពន្ធដោយហេតុថា ច្បាប់ និងនីតិវិធីនៃការបង់ពន្ធមានការប្រែប្រួលបន្តបន្ទាប់ ផ្តល់ឱកាសយល់ដឹងកាន់តែច្បាស់បន្ថែមទៀត លើសំនួរដែលជាកំហុសឆ្គងចំពោះការយល់ដឹងមិនទាន់ច្បាស់លាស់ ឬមានការខុសឆ្គងកន្លងមក ។ ជាមួយគ្នានោះផងដែរ ដើម្បីកុំអោយមានខាតបង់ថវិកា ដែលបណ្តាលមកពីមិនយល់ ឬមានការខ្វះចន្លោះណាមួយដែលនាំអោយមានពិន័យជាប្រាក់ ឬការដាក់ទោសទណ្ឌជាដើម ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation